អំនួតនាំទៅរកសេចក្តីអាម៉ាស់
សុភាសិត ២៩:១៨-២៧ ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។ សុភាសិត ២៩:២៣ អំនួតច្រើនតែនាំទៅរកសេចក្តីអាម៉ាស់ ដែលនេះជាមេរៀនដែលបុរសជាជាតិន័រវេយម្នាក់បានទទួល។ បុរសនោះមិនទាំងបានស្លៀកពាក់ខោអាវសម្រាប់រត់ប្រណាំងផង តែគាត់បានបបួលលោកខាស្ទិន វ័រហម(Karsten Warholm) រត់ប្រណាំង។ លោកខាស្ទិនបានបំបែកឯកត្តកម្ម ក្នុងការរត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ។ គាត់បានហ្វឹកហាត់កីឡារត់ប្រណាំង ក្នុងកីឡាដ្ឋានសាធារណៈមួយ។ នៅថ្ងៃនោះ គាត់ក៏បានយល់ព្រមប្រកួតជាមួយបុរសនោះ ហើយក៏បានឈ្នះ។ ពេលទៅដល់ទី កីឡាកររត់ប្រណាំងជើងឯកពីរលើកនេះ ក៏បានញញឹម ខណៈពេលដែលបុរសនោះទទូចសុំការរត់ប្រណាំងឡើងវិញ ដោយលើកហេតុផលថា ខ្លួនមានការចាប់ផ្តើមមិនបានល្អ ក្នុងការរត់នោះ។ បទគម្ពីរសុភាសិត ២៩:២៣ បានចែងថា “ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ”។ បទគម្ពីរសុភាសិតបានចែងជាញឹកញាប់ អំពីរបៀបដែលព្រះទ្រង់ប្រៀនប្រដៅមនុស្សអួត (១១:២ ១៦:១៨ ១៨:១២)។ ពាក្យអំនួត ឬឆ្មើងឆ្មៃ ក្នុងខទាំងនេះមានន័យថា “អួតបំប៉ោង” ដោយលួចយកការសរសើរ ដែលព្រះទ្រង់សក្តិសមនឹងទទួល។ ពេលណាយើងមានពេញដោយអំនួត គំនិតរបស់យើងមានការលើកដំកើងខ្លួនឯង។ ព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង”(ម៉ាថាយ ២៣:១២)។…
Read article