February 9, 2024

You are here:
វដ្ដ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ

រ៉ូម ១៣:៨-១០ កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នកណា​ឡើយ ជំពាក់​បានតែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ​។ រ៉ូម ១៣:៨ កាល​ខ្ញុំ​ទើបតែ​ទទួល​ជឿ​ព្រះយេស៊ូវ ក្នុងវ័យ៣០ឆ្នាំ ខ្ញុំ​មាន​សំណួរ​ជា​ច្រើន បន្ទាប់​ពី​បាន​ថ្វាយ​ជីវិត​ដល់​ព្រះអង្គ​។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ ខ្ញុំ​មាន​សំណួរ​កាន់តែ​ច្រើន​។ ខ្ញុំ​ក៏បាន​ទៅ​សួរ​មិត្ត​ភក្តិ​ម្នាក់​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​ទាំង​អស់​របស់​ព្រះអង្គ? ខ្ញុំ​ទើបតែ​ផ្ទុះ​កំហឹង​ដាក់​ប្តី​របស់​ខ្ញុំ កាលពី​ពេល​ព្រឹក​នេះ”។ គាត់​ក៏បាន​ប្រាប់​ខ្ញុំ ឲ្យ​បន្ត​អាន​ព្រះ​គម្ពីរ ហើយ​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ខ្ញុំ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​។ បន្ទាប់ពី​ខ្ញុំ​បាន​រស់នៅ​ជា​កូន​ព្រះ បាន​រយៈ​ពេល​ជាង២០ឆ្នាំ សេចក្តី​ពិត​ដ៏​សាមញ្ញ និង​មានន័យ​នេះ នៅ​តែ​ជួយ​ខ្ញុំ​ឱប​ក្រសោប​យក​វដ្ដ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ដែល​មាន​បី​ជំហាន ដូចជា : ទីមួយ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​នោះ​ជា​ចំណុច​ស្នូល​នៃ​ជីវិត​របស់​អ្នកជឿ​ព្រះយេស៊ូវ​។ ទីពីរ អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ ដើរ​ដោយ​​ស្តាប់​បង្គាប់ ដោយ​បន្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក “ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យ​វិន័យ​ហើយ”(រ៉ូម ១៣:៨)។ ទីបី យើង​បំពេញ​តាម​ក្រឹត្យ​វិន័យ ព្រោះ “សេចក្តី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រឹត្យ​វិន័យ​ហើយ”(ខ.១០)។ យើង​អាច​ឆ្លើយតប​ដោយ​ការ​អរ​ព្រះគុណ​ព្រះអង្គ ពេលណា​យើង​បាន​ដក​ពិសោធន៍​នឹង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ជា​ពិសេស​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​បង្ហាញ​តាមរយៈ​ការ​សុគត​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​។ ការ​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះយេស៊ូវ ដោយ​ការ​ដឹង​គុណ នាំ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី ការ​ប្រព្រឹត្ត និង​អាកប្ប​កិរិយា​របស់​យើង​។ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​កើត​ចេញពី​ព្រះ​ពិតតែ​មួយ…

Read article