ការស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក
ម៉ាថាយ ៥:៤៣-៤៨ ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ …ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ។ ម៉ាថាយ ៥:៤៤ សង្គ្រាមស៊ីវិលអាមេរិកបានបណ្តាលឲ្យប្រជាជនមានចិត្តជូរល្វីងចំពោះគ្នាទៅវិញទៅមក។ លោកប្រធានធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានយល់ឃើញថា គាត់គួរតែនិយាយពាក្យសម្តីល្អៗ ទៅកាន់ពួកខ្មាំងសត្រូវ នៅក្នុងភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ស្រ្តីម្នាក់ដែលមានការភ្ញាក់ផ្អើលក៏បានសួរគាត់ថា ហេតុអ្វីគាត់និយាយពាក្យល្អៗទៅកាន់សត្រូវយ៉ាងដូចនេះ។ គាត់ក៏បានឆ្លើយតបថា “លោកស្រី ពេលដែលខ្ញុំធ្វើឲ្យសត្រូវក្លាយជាមិត្ត តើខ្ញុំមិនបានឈ្នះពួកគេទេឬ?” ប៉ុន្មានសតវត្សរ៍ក្រោយមក លោកគ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាននឹកចាំអំពីពាក្យសម្តីដ៏មានន័យនេះ ហើយក៏បានមានប្រសាសន៍ថា “នេះជាអំណាចនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ”។ នៅក្នុងការអំពាវនាវឲ្យអ្នកជឿព្រះគ្រីស្ទស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន លោកឃីងក៏បានមើលទៅការបង្រៀនរបស់ព្រះអង្គ។ គាត់បានកត់សំគាល់ឃើញថា អ្នកជឿប្រហែលពិបាកស្រឡាញ់អ្នកដែលបៀតបៀនពួកគេ តែសេចក្តីស្រឡាញ់នេះកើតចេញពី “ការចុះចូលបំណងព្រះទ័យព្រះ ទាំងស្រុង និងជាប់លាប់។ លោកឃីង ក៏បានលើកយកសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ នៅលើភ្នំមកចែកចាយ ដែលក្នុងនោះ ព្រះអង្គមានបន្ទូលថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ … ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។…
Read article