បានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់
១កូរិនថូស ១៣ បើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ ១កូរិនថូស ១៣:៣ លោកជីម(Jim) និងអ្នកស្រីឡានីដា(Laneeda) គឺជាគូសង្សារ កាលរៀននៅមហាវិទ្យាល័យជាមួយគ្នា។ ពួកគេក៏បានរៀបការ ហើយជីវិតមានភាពសប្បាយរីករាយអស់ជាច្រើនឆ្នាំ។ បន្ទាប់មក អ្នកស្រីឡានីដាក៏បានចាប់ផ្តើមបញ្ចេញអាកប្បកិរិយាចម្លែក ដោយគាត់ស្រាប់តែវង្វេងផ្លូវ ហើយភ្លេចការណាត់ជួប។ ពេទ្យក៏បានពិនិត្យឃើញថា គាត់ស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺវង្វេង ក្នុងវ័យ៤៧ឆ្នាំ។ បន្ទាប់ពីលោកជីមបានធ្វើការបម្រើគាត់ ជាអ្នកថែទាំបឋម លោកជីមអាចនិយាយបានថា ជំងឺវង្វេងរបស់ភរិយាគាត់បានផ្តល់ឱកាសឲ្យគាត់ស្រឡាញ់ និងបម្រើភរិយាគាត់។ កាលលោកជីមនិយាយពាក្យសច្ចាក្នុងពេលរៀបការថា គាត់ព្រមទទួលយកអ្នកស្រីឡានីដាជាភរិយា គាត់មិននឹកស្មានថា គាត់នឹងមានឱកាសបម្រើភរិយាខ្លួន ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដូចនេះទេ។ កាលសាវ័កប៉ុលពន្យល់អំពីអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ គាត់ក៏បានសរសេរយ៉ាងក្បោះក្បាយ អំពីគុណធម៌នៃសេចក្តីស្រឡាញ់(១កូរិនថូស ១៣)។ គាត់បានបង្ហាញភាពខុសគ្នារវាងការបម្រើដើម្បីបំពេញតួនាទី និងការបម្រើដោយចិត្តដែលមានក្តីស្រឡាញ់។ គាត់ថា ការនិយាយដ៏អស្ចារ្យដែលគ្មានសេចក្តីស្រឡាញ់ គឺប្រៀបដូចជាសម្លេងរំខានដែលគ្មានន័យអ្វីឡើយ(ខ.១)។ “ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ”(ខ.៣)។ នៅចុងបញ្ចប់ សាវ័កប៉ុលក៏បានមានប្រសាសន៍ថា “សេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់”(ខ.១៣)។ ការយល់ដឹងរបស់លោកជីម អំពីសេចក្តីស្រឡាញ់ និងការបម្រើ មានភាពស៊ីជម្រៅ ខណៈពេលដែលគាត់បម្រើប្រពន្ធគាត់។ មានតែសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមិនចេះប្រែប្រួលប៉ុណ្ណោះ ដែលអាចជួយឲ្យគាត់មានកម្លាំង ដើម្បីមើលថែភរិយាគាត់ជារៀងរាល់ថ្ងៃ។…
Read article