សារៈសំខាន់នៃការបន្ទាបខ្លួន
សុភាសិត ២២:១-៥ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤ អ្នកស្រីឃែរី(Carrie) បានលះបង់ពេលវេលាជាច្រើនម៉ោង ដើម្បីអាជីពរបស់គាត់ មិនខុសពីគ្រូបង្រៀនជាច្រើនទៀត ដោយគាត់កែក្រដាសប្រឡងរបស់សិស្សជាញឹកញាប់ និងទំនាក់ទំនងជាមួយសិស្ស និងឪពុកម្តាយរបស់ពួកគេ ក្រៅម៉ោងធ្វើការ។ ក្នុងការប្រឹងប្រែងនេះ គាត់បានពឹងផ្អែកទៅលើមិត្តភាព និងជំនួយរបស់មិត្តរួមការងារ ហើយការសហការគ្នាបានជួយឲ្យគាត់កាន់តែមានភាពងាយស្រួល នៅក្នុងការងារដែលមានបញ្ហាប្រឈម។ ការស្រាវជ្រាវអំពីគ្រូបង្រៀន ក្នុងពេលថ្មីៗនេះ បានរកឃើញថា ការសហការគ្នាមានអត្ថប្រយោជន៍កាន់តែខ្លាំង នៅពេលណាអ្នកដែលយើងធ្វើការជាមួយ បានបង្ហាញការបន្ទាបខ្លួន។ ពេលណាមិត្តរួមការងាររបស់យើងព្រមទទួលស្គាល់ភាពកម្សោយរបស់ខ្លួន នោះអ្នកដទៃមានអារម្មណ៍ថា មានសុវត្ថិភាព នៅក្នុងការចែកចាយចំណេះដឹងដល់គ្នាទៅវិញទៅមក ដោយជួយមនុស្សម្នាក់ៗ នៅក្នុងក្រុម យ៉ាងមានប្រសិទ្ធភាព។ ព្រះគម្ពីរប៊ីបបានបង្រៀនយើង អំពីសារៈសំខាន់នៃការបន្ទាបខ្លួន ដែលមិនគ្រាន់តែមានប្រយោជន៍សម្រាប់ការសហការគ្នាប៉ុណ្ណោះទេ។ “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា” គឺជាការយល់ដឹងដ៏ត្រឹមត្រូវថា ខ្លួនយើងជានរណា ធៀបនឹងសម្រស់ ព្រះចេស្តា និងភាពអស្ចារ្យរបស់ព្រះអង្គ។ សេចក្តីកោតខ្លាចនេះ នាំឲ្យយើងមានទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត(សុភាសិត ២២:៤)។ ការបន្ទាបខ្លួននាំឲ្យយើងរស់នៅក្នុងសហគមន៍ តាមរបៀបដែលមានប្រយោជន៍ដល់នគរព្រះ គឺមិនគ្រាន់តែដល់លោកិយ ព្រោះយើងបានព្យាយាមស្វែងរកប្រយោជន៍អ្នកដទៃ។ យើងកោតខ្លាចព្រះ មិនមែនដើម្បីឲ្យបាន…
Read article