February 16, 2024

You are here:
ស្រឡាញ់​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៥:៩-១៧ គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​។ យ៉ូហាន ១៥:១៣ គេ​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​លោក​ដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជា​អ្នក​ក្រុង​ខា​ស៊ីងហ្គោ ប្រទេស​អ៊ីតាលី​ថា គាត់​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​។ លោក​ដន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ក្នុង​ទីក្រុង ហើយ​តែងតែ​និយាយ​ស្វាគមន៍​គេ​ថា “សូម​ឲ្យ​សន្តិភាព និង​សេចក្តី​ល្អ កើត​មាន​ដល់​អ្នក”។​គាត់​បាន​ធ្វើ​ការ ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​យក​អសារ​អ្នក​ដទៃ​។ ប៉ុន្តែ ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​គាត់ គាត់​មាន​បញ្ហា​សុខ​ភាព ដែល​មាន​សភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង នៅពេល​ដែល​គាត់​ឆ្លង​ជំងឺកូវីដ១៩​។ សហគមន៍​របស់​គាត់​ក៏​បាន​ឆ្លើយតប ដោយ​រៃលុយ​គ្នា​ទិញ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​មួយ​គ្រឿង សម្រាប់​គាត់​។ ប៉ុន្តែ នៅពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​បាន​បដិសេធន៍​មិន​ព្រម​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​នោះ ហើយក៏​បាន​សម្រេច​ចិត្ត​ប្រគល់​ម៉ាស៊ីន​នោះ​ទៅ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់ ដែល​កំពុង​ត្រូវ​ការ​វា​។ ការ​បដិសេធន៍​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គាត់​តែងតែ​មាន​ចារិក​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា មាន​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។ ការ​ស្រឡាញ់​អ្នក​ដទៃ គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​សាវ័ក​យ៉ូហាន​លើក​យក​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​។ ការ​ស្រឡាញ់​អ្នក​ដទៃ និង​ការ​រស់នៅ​ជា​មនុស្ស​ដែលគេ​ស្រឡាញ់ គឺ​ប្រៀប​ដូច​ជា​ជួង​ព្រះវិហារ ដែល​បន្លឺ​សម្លេង​ទាំងយប់​ថ្ងៃ ទោះ​ស្ថិត​ក្នុង​អាកាស​ធាតុ​បែប​ណា​ក៏ដោយ​។ ហើយ​បទ​គម្ពីរ​យ៉ូហាន ជំពូក១៥ ក៏បាន​បង្ហាញ​ចំណុច​ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់…

Read article