គេងលក់យ៉ាងសុខសាន្ត ពេលមានបញ្ហា
ទំនុកដំកើង ៣ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ទំនុកដំកើង ៣:៥ ការនឹកឃើញរឿងអាក្រក់ៗ និងពាក្យចោទប្រកាន់ បានជន់ជោរនៅក្នុងគំនិតរបស់លោកសាល(Sal)។ គាត់គេងមិនលក់ ខណៈពេលដែលចិត្តគាត់មានពេញដោយការភ័យខ្លាច ហើយគាត់បែកញើសជោគខ្លួន។ កាលនោះ គឺនៅពេលយប់មុនពេលគាត់ទទួលបុណ្យជ្រមុជទឹក ហើយគាត់មិនអាចបញ្ឈប់ការគិតដ៏ខ្មៅងងឹតនោះបាន។ លោកសាល បានទទួលសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ ហើយក៏បានដឹងថា ព្រះអង្គបានអត់ទោសឲ្យបាបរបស់គាត់ហើយ តែសង្គ្រាមខាងវិញ្ញាណនៅតែបន្ត។ នៅពេលនោះ ភរិយាគាត់ក៏បានចាប់ដៃគាត់ ហើយអធិស្ឋានឲ្យគាត់។ មួយសន្ទុះក្រោយមក សន្តិភាពក៏បានចូលមកជំនួសការភ័យខ្លាច ក្នុងចិត្តរបស់លោកសាល។ គាត់ក៏បានក្រោកឡើង ហើយក៏បានសរសេរពាក្យពេចន៍ ដែលគាត់ចង់ចែកចាយ មុនពេលគាត់ទទួលបុណ្យជ្រមុជទឹក ជាអ្វីដែលគាត់មិនអាចធ្វើបាន កាលពីមុន។ ក្រោយមក គាត់ក៏បានគេងលក់យ៉ាងសុខសាន្ត។ ស្តេចដាវីឌក៏បានជ្រាបថា ការគេងមិនលក់នៅពេលយប់ មានអារម្មណ៍ដូចម្តេច។ កាលទ្រង់កំពុងរត់គេចពីបុត្រាទ្រង់ ព្រះនាមអាប់សាឡំម ដែលចង់ដណ្តើមរាជទ្រង់(២សាំយ៉ូអែល ១៥-១៧) ទ្រង់ជ្រាបថា មានមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងទ្រង់(ទំនុកដំកើង ៣:៦)។ ទ្រង់ក៏បានពោលទំនួញថា “ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណា”(ខ.១)។ ទោះទ្រង់មានការភ័យខ្លាច និងការសង្ស័យយ៉ាងណាក៏ដោយ ក៏ទ្រង់បានស្រែករកព្រះអម្ចាស់ ជាខែលរបស់ទ្រង់(ខ.៣)។ ក្រោយមក…
Read article