សូមព្រះអង្គជួយឲ្យយើងជឿ
ម៉ាកុស ៩:១៤-២៤ ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង។ ម៉ាកុស ៩:២៤ “តើឯណាសេចក្តីជំនឿរបស់ខ្ញុំ? សូម្បីតែក្នុងជម្រៅចិត្តខ្ញុំ ក៏ខ្ញុំមិនអាចរកឃើញអ្វី ក្រៅពីភាពចន្លោះប្រហោង និងភាពងងឹត… បើព្រះទ្រង់ពិតជាមានមែន សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង”។ អ្នកប្រហែលមានការភ្ញាក់ផ្អើលពេលដែលបានដឹងថា អ្នកម្តាយ ថេរីសា (Mother Teresa) គឺជាអ្នកសរសេរពាក្យពេចន៍ទាំងអស់នេះ។ គាត់ជាអ្នកបម្រើព្រះដ៏ល្បីល្បាញ និងគ្មានការហត់នឿយ សម្រាប់អ្នកក្រ នៅទីក្រុងកាល់គុត្តា ប្រទេសឥណ្ឌា។ តែមនុស្សជាច្រើនមិនដឹងទេថា គាត់បានតយុទ្ធនឹងសង្គ្រាមខាងសេចក្តីជំនឿ ដោយការលំបាកជាខ្លាំង អស់រយៈពេលជាង៥ទសវត្សរ៍។ បន្ទាប់ពីគាត់បានលាចាកលោក ក្នុងឆ្នាំ១៩៩៧ គេក៏បានដឹងអំពីការតស៊ូនេះ នៅពេលដែលគេយកសៀវភៅកំណត់ត្រារបស់គាត់មួយផ្នែក មកបោះពុម្ពផ្សាយ ក្នុងសៀវភៅមានចំណងជើងថា សូមព្រះអង្គធ្វើជាពន្លឺរបស់ទូលបង្គំ។ តើយើងត្រូវធ្វើដូចម្តេច ពេលយើងមានការសង្ស័យ ឬមានអារម្មណ៍ថា ព្រះអង្គមិនគង់នៅក្បែរយើង? អ្នកជឿខ្លះមានបញ្ហានេះញឹកញាប់ជាងអ្នកជឿដទៃទៀត។ ប៉ុន្តែ អ្នកជឿព្រះយេស៊ូវដ៏ស្មោះត្រង់ជាច្រើនបានដកពិសោធន៍ជាមួយនឹងពេល ឬរដូវកាលនៃការសង្ស័យ ក្នុងចំណុចណាមួយនៃជីវិតរបស់ពួកគេ។ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរបានផ្តល់ឲ្យយើងនូវលំនាំនៃការអធិស្ឋានដ៏មានន័យ ដែលបង្ហាញចេញនូវសេចក្តីជំនឿ និងការខ្វះជំនឿ។ ក្នុងបទគម្ពីរម៉ាកុស ជំពូក៩ ព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលកូនរបស់គាត់ត្រូវអារក្សចូល…
Read article