February 29, 2024

You are here:
ត្រូវ​អាន​កណ្ឌ​លេវី​វិន័យ​ផង​ដែរ

លេវី​វិន័យ ១៣:១-៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ដល់​អញ ដ្បិត​អញ​នេះ គឺ​ព្រះយេហូវ៉ា អញ​បរិសុទ្ធ​។ លេវី​វិន័យ ២០:២៦ កាលពី​មុន ខ្ញុំ​បាន​ចូល​រួម​ក្រុម​សិក្សា​ព្រះ​គម្ពីរ​មួយ​។ មាន​ពេល​មួយ ខ្ញុំ​សារភាព​ប្រាប់​ពួក​គេ​ថា ខ្ញុំ​បាន​អាន​រំលង​ខ​គម្ពីរ​ជា​ច្រើន ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ ព្រោះ​ខ្ញុំ​មិន​ចង់​អាន​ចំណុច​ដែល​និយាយ​អំពី​ជំងឺ​សើស្បែក​ម្តង​ទៀត​។ ពេល​នោះ លោកដេវ(Dave) ជា​មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​ចែក​ចាយ​ថា គាត់​ស្គាល់​បុរស​ម្នាក់ ដែល​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ដោយសារ​បទ​គម្ពីរ​នោះ​។ គាត់​ក៏​បាន​ពន្យល់​ថា មិត្ត​ភក្តិ​របស់​គាត់​ជា​វេជ្ជ​បណ្ឌិត ដែល​មិន​ជឿ​ថាព្រះពិតជា​មាន​មែន​។ មិត្ត​ភក្តិ​គាត់​ម្នាក់​នោះ​បាន​សម្រេច​ចិត្ត​ថា មុន​ពេល​គាត់​បដិសេធន៍​មិន​ជឿ​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង យកល្អ​គាត់​គួរ​តែ​អាន​ព្រះ​គម្ពីរប៊ីប​ជា​មុន​សិន​។ ខ​គម្ពីរ​ដែល​បាន​ចែង​អំពី​ជំងឺ​សើស្បែក ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ បាន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង​។ ខ​គម្ពីរ​នោះ​មាន​ការ​បក​ស្រាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អំពី​ដំបៅ​ដែល​ឆ្លង និង​ដំបៅ​ដែល​មិន​ឆ្លង(១៣:១-៤៦) និង​អំពី​របៀប​ព្យាបាល​ដំបៅ​ទាំង​នោះ(១៤:៨-៩)។ គាត់​ដឹង​ថា ការ​ព្យាបាល និង​ថែទាំ​ជំងឺ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ មាន​ភាព​ជឿ​លឿន​លើស​ចំណេះ​ដឹង​ផ្នែក​វេជ្ជ​សាស្រ្ត​របស់​មនុស្ស​នៅ​សម័យ​នោះ​។ គាត់​គិតថា លោក​ម៉ូសេ​មិន​អាច​មាន​សមត្ថភាព​យល់​ដឹង​ច្រើន​យ៉ាង​នេះ​បានទេ​។ គាត់​ក៏បាន​ចាប់​ផ្តើម​ពិចារណា អំពី​ការ​ដែល​លោក​ម៉ូសេ​ពិតជា​បាន​ទទួល​ចំណេះ​ដឹង​ទាំង​អស់​នេះ​ពី​ព្រះអម្ចាស់​។ ទី​បំផុត គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​។ បើ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ខ​គម្ពីរ​ណាមួយ​ក្នុង​ព្រះ​គម្ពីរប៊ីប នោះ​មិនមែន​មានតែ​អ្នក​ទេ ដែល​មាន​បញ្ហា​នេះ​។ ប៉ុន្តែ អ្វីៗ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប សុទ្ធតែ​មាន​មូល​ហេតុ និង​មាន​ប្រយោជន៍​។ កណ្ឌ​គម្ពីរ​លេវី​វិន័យ​ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​ដឹង អំពី​របៀប​រស់នៅ​ថ្វាយ​ព្រះ និង​ជាមួយ​ព្រះអង្គ​។…

Read article