March 4, 2024

You are here:
ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ចិត្ត​យើង

អេភេសូរ ៣:១៤-២០ ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ​។ អេភេសូរ ៣:១៧ ខណៈ​ពេល​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋ​របស់​ខ្ញុំ នៅ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ម្តាយ​របស់​ខ្ញុំ​ជា​ស្រ្តី​មេម៉ាយ បាន​ព្រម​មក​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ទំរាំ​ខ្យល់​ព្យុះ​ទឹកកក​កន្លង​ផុត​ទៅ​។ ទោះជា​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ គាត់​មិន​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​ទេ​។ គាត់​បាន​ផ្លាស់មក​រស់នៅ​ជាមួយ​គ្រួសារ​ខ្ញុំ​អស់​មួយ​ជីវិត​។ វត្ត​មាន​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ក្រុម​គ្រួសារ​ខ្ញុំ តាម​របៀប​វិជ្ជមាន​ជា​ច្រើន​។ ជា​រៀង​រាល់​ថ្ងៃ គាត់​តែងតែ​មាន​ពេល​ចែក​ចាយ​ប្រាជ្ញា ផ្តល់​យោបល់​ល្អៗ​ដល់​សមាជិក​គ្រួសារ និង​ចែក​ចាយ​អំពី​រឿង​របស់​បុព្វ​បុរស​របស់​យើង​។ គាត់​និង​ស្វាមី​របស់​ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត ដោយ​ពួកគេ​ចូល​ចិត្ត​រឿង​កំប្លែង និង​មើល​កីឡា​ដូច​គ្នា​។ គាត់​មិនមែន​ជា​ភ្ញៀវ​របស់​គ្រួសារ​យើង​ទេ តែ​ជា​សមាជិក​គ្រួសារ​អចិន្ត្រៃយ៍​ដ៏​សំខាន់ ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ចិត្ត​គំនិត​យើង តាំង​ពីមុន​ពេល​ព្រះ​ទ្រង់​យក​គាត់​ទៅជា​មួយ​ព្រះអង្គ​។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​សាវ័ក​យ៉ូហាន អំពី​ព្រះ​យេស៊ូវ​ថា ព្រះអង្គ“ស្នាក់​នៅ​ជាមួយនឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:‌១៤)។ នេះ​ជា​ការ​ពិពណ៌នា​ដែល​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក ពាក្យ ស្នាក់​នៅ​ជាមួយ គឺ​មានន័យថា “តាំង​ទី​លំនៅ​ជាមួយ”។ យើង​ទទួល​ព្រះយេស៊ូវ​ដោយ​ជំនឿ ជា​ព្រះ​ដែល​គង់នៅ​ក្នុង​ចិត្ត​យើង​។ គឺ​ដូច​ដែល​សាវ័ក​ប៉ូល​បាន​បង្រៀន​ថា “ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់ តាម​សិរី​ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ​លែង ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់”(អេភេសូរ ៣:១៦-១៧)។ ព្រះ​យេស៊ូវ​បាន​យាង​មក​គង់នៅ​ជាមួយ​យើង គឺ​មិនមែន​ជា​ភ្ញៀវ​របស់​យើង​នោះ​ទេ​។…

Read article