មានចិត្តក្លាហាន ក្នុងព្រះគ្រីស្ទ
នាងអេសធើរ ៤:១០-១៧ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ។ នាងអេសធើរ ៤:១៦ នៅជិតដើមដំបូងនៃសតវត្សរ៍ទី១៩ អ្នកស្រីម៉ារី មែគដូវែល(Mary McDowell) កំពុងរស់នៅក្នុងតំបន់ ដែលមានភាពខុសគ្នាស្រឡះ ពីកន្លែងពិឃាតសត្វចិញ្ចឹមយកសាច់ដ៏សាហាវព្រៃផ្សៃ ក្នុងទីក្រុងឈីកាហ្គោ។ ផ្ទះរបស់គាត់ស្ថិតនៅចម្ងាយតែ៣០គីឡូម៉ែត្រពីកន្លែងនោះ តែគាត់បានដឹងតិចតួច អំពីស្ថានភាពនៃដ៏គួរឲ្យសង្វេគរបស់កម្មករ ដែលធ្វើការនៅកន្លែងនោះ ដែលបានជំរុញពួកគេឲ្យធ្វើកូដកម្ម។ បន្ទាប់ពីគាត់បានដឹងអំពីទុក្ខលំបាកដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេកំពុងជួបប្រទះ គាត់ក៏បានផ្លាស់ទីលំនៅទៅរស់នៅក្នុងចំណោមពួកគេ ដោយជួយលើកកម្ពស់ស្ថានភាពនៃការរស់នៅរបស់ពួកគេ ឲ្យបានល្អប្រសើរឡើង។ គាត់ក៏បានជួយបំពេញតម្រូវការរបស់ពួកគេ ដោយបានបង្រៀនក្មេងៗក្នុងសាលារៀន នៅខាងក្រោមហាងលក់ទំនិញតូចមួយផងដែរ។ ការជួយអ្នកដទៃឲ្យមានស្ថានភាពនៃការរស់នៅល្អប្រសើរជាងមុន ទោះខ្លួនមិនបានទទួលផលប៉ះពាល់ដោយផ្ទាល់ ក៏ជាការអ្វីដែលនាងអេសធើរបានធ្វើផងដែរ។ នាងបានក្លាយជាមហាក្សត្រីរបស់ចក្រភពពើស៊ី(នាងអេសធើរ ២:១៧) ហើយមានឯកសិទ្ធិខុសពីប្រជាជនអ៊ីស្រាអែលរបស់នាង ដែលកំពុងរស់នៅខ្ចាត់ខ្ចាយ ក្នុងការនិរទេស នៅទូទាំងចក្រភពពើស៊ី។ តែនាងបានទទួលយកបុព្វហេតុរបស់ប្រជាជនអ៊ីស្រាអែល ក្នុងចក្រភពពើស៊ី និងបានប្រថុយជីវិត ដើម្បីពួកគេផងដែរ ដោយថ្លែងថា “ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ”(៤:១៦)។ នាងអាចបន្តនៅស្ងៀម ព្រោះស្តេចដែលជាព្រះស្វាមីរបស់នាង មិនបានដឹងថា នាងជាជនជាតិយូដានោះទេ(២:១១)។ ប៉ុន្តែ នាងបានសម្រេចចិត្តថា នាងនឹងមិនព្រងើយកន្តើយចំពោះការអង្វររបស់សាច់ញាតិរបស់នាងបានជានាងធ្វើនូវរឿងដ៏ក្លាហាន ដើម្បីបើកបង្ហាញផែនការអាក្រក់ ដែលគេបានបង្កើត ដើម្បីសម្លាប់ជនជាតិយូដាឲ្យផុតពូជ។…
Read article