March 11, 2024

You are here:
ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ជីវិត

សា​ស្តា ៩:៧-១០ ដូច្នេះ ចូរ​ទៅចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក​រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ​។ សា​ស្តា ៩:៧ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​ប្រលោមលោក ដែល​និយាយ​អំពី​ស្រ្តី​ម្នាក់ ឈ្មោះ​នី​កូឡា(Nicola) ដែល​បាន​បដិសេធន៍​មិន​ព្រម​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​។ នៅពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​បង្ខំ​គាត់​ ឲ្យ​ទទួល​ស្គាល់​ការ​ពិត គាត់​ក៏​បាន​ប្រាប់​ពី​មូល​ហេតុ​។ គាត់​ប្រាប់​ពួក​គេ​ថា គាត់​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ជីវិត​គាត់​។ គាត់​ថា គាត់​បាន​ចាប់​កំណើត នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ គាត់​មាន​ទេព​កោសល្យ តែ​គាត់​មិន​បាន​ប្រើ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ គាត់​មាន​ភាព​ខ្ជិល​ច្រអូស ហើយ​មិន​ដែល​បាន​ធ្វើ​អ្វី​ជាដុំ​កំភួន​ទេ​។ ពេល​ដែល​គាត់​ដឹង​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​មាន​អារម្មណ៍​ថា គាត់​សម្រេច​បាន​សមិទ្ធផល​តិចតួច ហើយ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​ចង់​ទទួល​ស្គាល់​ការ​ពិត​។ កាល​នោះ ខ្ញុំ​ក៏​កំពុង​អាន​កណ្ឌ​គម្ពីរ​សា​ស្តា​ផង​ដែរ ហើយ​ក៏​បាន​រក​ឃើញ​ភាព​ផ្ទុយ​គ្នា​។ ព្រះអម្ចាស់​ដែល​ជា​គ្រូ​ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា មិន​អនុញ្ញាត​ឲ្យ​យើង​ជៀស​វាង​ការ​ពិត​នៃ​សេចក្តី​ស្លាប់​ឡើយ បានជា​ទ្រង់​មាន​បន្ទូល​ថា “នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ”(៩:១០)។ ហើយ​ការ​នេះ​ពិបាក​នឹង​ឲ្យ​យើង​ប្រឈម​មុខ​ដាក់(ខ.២) តែ​វា​អាច​នាំ​​យើង​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​ដែល​យើង​កំពុង​មាន(ខ.៤) ដោយ​ពិត​ជា​អរ​សប្បាយ​នឹង​អាហារ និង​ក្រុម​គ្រួសារ​យើង(ខ.៧-៩) និង​ធ្វើ​ការងារ​អស់ពី​ចិត្ត​(ខ.១០) ហើយ​ធ្វើ​ការ​វិនិយោគ និង​ហ៊ាន​ប្រថុយ​(១១:១,៦) ហើយ​ធ្វើ​រឿង​ទាំង​អស់​នោះ នៅ​ចំពោះ​ព្រះ ដែល​នឹង​ជំនុំជម្រះ​យើង នៅ​ថ្ងៃ​ណាមួយ(ខ.៩ ១២:១៣-១៤)។ មិត្ត​ភក្តិ​របស់​នី​កូឡា​ក៏​បាន​ចង្អុល​បង្ហាញ​ដល់​នាង​ថា ភាព​ស្មោះ​ត្រង់…

Read article