យើងមានចៅហ្វាយ១នៅស្ថានសួគ៌
កូល៉ុស ៣:២២-៤:១ ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបំរើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ។ កូល៉ុស ៤:១ ក្រសួងការងារនៃប្រទេសសិង្ហបុរី បានប្រកាសកាលពីឆ្នាំ២០២២ថា កម្មករអន្តោប្រវេសន៍ដែលកំពុងធ្វើការក្នុងប្រទេសសិង្ហបុរី ត្រូវតែទទួលបានថ្ងៃឈប់សម្រាក យ៉ាងហោចណាស់ ១ថ្ងៃ ជារៀងរាល់ខែ ដែលថៅកែរបស់ខ្លួនមិនអាចបដិសេធន៍ ឬមិនអាចបង់លុយឲ្យពួកគេធ្វើការនៅថ្ងៃឈប់សម្រាក១ថ្ងៃនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កម្មករទាំងឡាយមានការព្រួយបារម្ភថា ពួកគេមិនមាននរណាម្នាក់មើលថែមនុស្សជាទីស្រឡាញ់របស់ខ្លួន នៅថ្ងៃនោះ។ ពួកគេអាចប្រើជម្រើសផ្សេង ដើម្បីឲ្យមនុស្សជាទីស្រឡាញ់បានទទួលការមើលថែ នៅថ្ងៃនោះ តែគេពិបាកផ្លាស់ប្តូរផ្នត់គំនិតរបស់ថៅកែ ដែលមិនបានឲ្យតម្លៃមកលើតម្រូវការនៃការសម្រាករបស់កម្មករ។ ការប្រព្រឹត្តចំពោះអ្នកដទៃ ដោយការយោគយល់ មិនមែនជារឿងថ្មីទេ។ សាវ័កប៉ុលបានរស់នៅក្នុងសម័យដែលអ្នកបម្រើ ត្រូវគេចាត់ទុកជាកម្មសិទ្ធិរបស់ចៅហ្វាយខ្លួន។ តែនៅក្នុងបន្ទាត់ចុងក្រោយនៃការបង្រៀនរបស់គាត់ ទៅកាន់ពួកជំនុំ អំពីគ្រួសាររបស់គ្រីស្ទបរិស័ទដែលមានលក្ខណៈដូចព្រះគ្រីស្ទ គាត់មានប្រសាសន៍ថា ចៅហ្វាយទាំងឡាយត្រូវតែប្រព្រឹត្តិចំពោះអ្នកបម្រើខ្លួន “ដោយយុត្តិធម៌”(កូល៉ុស ៤:១)។ ដូចដែលសាវ័កប៉ុលបានប្រាប់អ្នកបម្រើឲ្យធ្វើការ “ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្ស”(៣:២៣) នោះគាត់ក៏បានក្រើនរំឭកចៅហ្វាយទាំងឡាយថា ពួកគេក៏មានចៅហ្វាយ១នៅស្ថានសួគ៌ផងដែរ(៤:១)។ គោលបំណងរបស់គាត់ គឺដើម្បីលើកទឹកចិត្តអ្នកជឿព្រះនៅទីក្រុងកូល៉ុសឲ្យរស់នៅ ដោយការចុះចូលព្រះគ្រីស្ទ ធ្វើជាព្រះអម្ចាស់របស់ពួកគេ។ ក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ទោះយើងជាចៅហ្វាយនាយ និយោជក ក្នុងផ្ទះ ឬក្នុងសហគមន៍ក្តី យើងអាចទូលសូមព្រះអម្ចាស់ជួយយើង…
Read article