ព្រះអង្គជាព្រះដ៏ជាព្រះ
និក្ខមនំ ៣:១១-១៥ ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ»។ និក្ខមនំ ៣:១៤ លោកជែក(Jack) ជាសាស្ត្រាចារ្យទស្សនវិជ្ជា និងអក្សរសាស្រ្ត ដែលមានកំរិតបញ្ញាខ្ពស់។ កាលគាត់មានអាយុ១៥ឆ្នាំ គាត់បានប្រកាសថា គាត់ជាមនុស្សដែលមិនជឿថាព្រះមានពិតមែន។ ពេលគាត់ពេញវ័យ គាត់មានការការពារយ៉ាងមុតមាំ សម្រាប់ “ជំនឿនៃមនុស្សដែលមិនជឿថា ព្រះមានពិតមែន”។ មិត្តភក្តិជាគ្រីស្ទបរិស័ទបានព្យាយាមបញ្ចុះបញ្ចូលគាត់។ លោកជែកក៏បាននិយាយថា “មនុស្សគ្រប់គ្នា និងអ្វីៗទាំងអស់សុទ្ធតែមានជំនឿខុសពីគាត់”។ ប៉ុន្តែ គាត់បានទទួលស្គាល់ថា ព្រះគម្ពីរប៊ីបមានលក្ខណៈខុសពីស្នាដៃអក្សរសាស្រ្ត និងរឿងទេវកថាផ្សេងទៀត។ ក្នុងសំណេររបស់គាត់អំពីដំណឹងល្អ គាត់បាននិយាយថា “បើសិនជាមានរឿងទេវកថាណាមួយ ប្រែក្លាយជាការពិត នោះវានឹងមានលក្ខណៈដូចព្រះគម្ពីរប៊ីប”។ មានបទគម្ពីរមួយ ដែលមានឥទ្ធិពលបំផុតមកលើលោកជែក គឺនិក្ខមនំ ជំពូក៣ ដែលក្នុងនោះ ព្រះទ្រង់កំពុងត្រាស់ហៅលោកម៉ូសេ ឲ្យដឹកនាំពួកអ៊ីស្រាអែលចេញពីទឹកដីអេស៊ីព្ទ។ លោកម៉ូសេក៏បានទូលសួរព្រះអង្គថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន?”(ខ.១១)។ ព្រះអម្ចាស់ក៏បានឆ្លើយតបថា “អញជាព្រះដ៏ជាព្រះ”(ខ.១៤)។ ខគម្ពីរនេះបានបង្កប់អត្ថន័យដ៏ស្មុគស្មាញ នៅក្នុងពាក្យ និងព្រះនាមរបស់ព្រះ តែបានឆ្លុះបញ្ចាំងអំពីព្រះវត្តមានដ៏អស់កល្បរបស់ព្រះ ចាប់តាំងពីអស់កល្បជានិច្ចរៀងមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅសម័យក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលដូចនេះ អំពីអង្គទ្រង់ផងដែរថា “មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ”(យ៉ូហាន ៨:៥៨)។…
Read article