មើលរំលងចំណេះដឹងមូលដ្ឋាន
ម៉ាថាយ ២២:២៣-៣៣ អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ។ ម៉ាថាយ ២២:២៩ ក្រុមហ៊ុនមែកដូណាល់ បានកាន់កាប់ដំណែងជាស្តេចលក់អាហាររហ័ស អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារនំបឺហ្គ័រ១ភាគ៤របស់ខ្លួន។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុនអាហាររហ័សមួយទៀត ដែលជាគូរប្រជែង មានគំនិតថ្មីមួយ ដើម្បីដណ្តើមដំណែងពីក្រុមហ៊ុននេះ។ ក្រុមហ៊ុនA&W បានផ្តល់ឲ្យអតិថិជននូវនំបឺហ្គ័រ១ភាគ៣ ដែលមានទំហំធំជាងនំបឺហ្គ័ររបស់ក្រុមហ៊ុមមែកដូណាល់ តែលក់ក្នុងតម្លៃដូចគ្នា។ ជាងនេះទៅទៀត នំបឺហ្គ័ររបស់ក្រុមហ៊ុនA&W បានឈ្នះការប្រកួតភ្លក់រស់ជាតិ ដោយបិទភ្នែកជាច្រើនលើកច្រើនសារ។ ប៉ុន្តែ ក្រុមហ៊ុននេះបានបរាជ័យ ដោយសារលក់នំបឺហ្គ័រនោះមិនដាច់។ ទីបំផុតគេក៏បានឈប់ធ្វើនំបឺហ្គ័រនោះលក់ទៀត។ ការស្រាវជ្រាវបានបង្ហាញថា អតិថិជនបានគិតលេខខុស ដោយគិតស្មានថា នំបឺហ្គ័រ១ភាគ៣ តូចជាងនំបឺហ្គ័រ១ភាគ៤។ គំនិតដ៏ឆ្លាតវ័យបានបរាជ័យ ដោយសារមនុស្សមានការយល់ច្រឡំ ក្នុងចំណេះដឹងមូលដ្ឋាន។ ព្រះយេស៊ូវបានដាស់តឿនយើង អំពីការយល់ច្រឡំដែលងាយនឹងកើតមាន។ អ្នកដឹកនាំសាសនាបានរៀបគម្រោងដាក់អន្ទាក់ ដើម្បីបង្ខូចព្រះនាមព្រះអង្គ ក្នុងអំឡុងសប្តាហ៍ដែលព្រះអង្គត្រូវសុគតនៅលើឈើឆ្កាង។ ពួកគេបានលើកយករឿងដ៏ចម្លែកមួយ អំពីស្រ្តីម្នាក់ ដែលក្លាយជាស្ត្រីមេម៉ាយ៧ដង ដោយសារប្តីរបស់គាត់ទាំងអស់បានស្លាប់ចោលគាត់(ម៉ាថាយ ២២:២៣-២៨)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយបង្ហាញឲ្យគេដឹងថា រឿងនេះមិនពិបាកយល់ទេ។ ផ្ទុយទៅវិញ បញ្ហាស្ថិតនៅត្រង់ថា ពួកគេមិនយល់បទគម្ពីរ និងព្រះចេស្តារបស់ព្រះ(ខ.២៩)។ ព្រះអង្គមានបន្ទូលថា គោលបំណងជាចម្បងរបស់ព្រះគម្ពីរ…
Read article