March 25, 2024

You are here:
ស្រឡាញ់​ព្រះ​ដោយ​ស្រឡាញ់​អ្នក​ដទៃ

ម៉ាថាយ ២៥:៣១-៤០ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ​។ ម៉ាថាយ ២៥:៤០ គ្រួសារ​របស់​លោក​អាល់បា(Alba) បាន​ជួប​រឿង​ដ៏​កម្រ​។ បន្ទាប់ពី​កូន​ភ្លោះ​មួយ​គូរ​បាន​ចាប់​កំណើត​បាន១៣ខែ កូន​ភ្លោះ​មួយ​គូរ​ទៀត​ក៏បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​គាត់​។ តើ​ពួកគេ​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ចិញ្ចឹម​កូន ក៏​ដូចជា​នៅ​ក្នុង​ការ​ធ្វើ​ការងារ ដោយ​របៀបណា? ពេល​នោះ​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​ពួកគេ​ក៏​បាន​ជួយ​យក​អសារ​ពួកគេ​។ តា​យាយ​ទាំង​សង្ខាង​ក៏​បាន​ជួយ​មើល​កូន​ភ្លោះ​របស់​ពួកគេ នៅពេល​ថ្ងៃ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ការ និង​រក​ប្រាក់បង់​ថ្លៃ​ពេទ្យ​។ ក្រុម​ហ៊ុន​មួយ​បាន​ឧបត្ថម្ភ​កន្ទប​សម្រាប់​ទារក​ដល់​ពួកគេ ពេញ​មួយ​ឆ្នាំ​។ មិត្ត​រួម​ការងារ​របស់​ពួកគេ​ក៏បាន​លះបង់​ថ្ងៃ​ឈប់​សម្រាក​ផ្ទាល់​ខ្លួន សម្រាប់​ពួកគេ​។ ពួកគេ​ក៏បាន​យល់​ស្រប​ថា បើ​គ្មាន​ជំនួយ​ពី​សហគមន៍​របស់​ពួកគេ​ទេ នោះ​ពួកគេ​មុខ​ជា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។ តាម​ពិត ក្នុង​ពេល​សម្ភាស​តាម​ទូរទស្សន៍ ក្នុង​ការ​ផ្សាយ​ផ្ទាល់ ពិធីករ​ម្នាក់​បាន​ទុក​ក្បាល​មេក្រូ​របស់​ខ្លួន​ចោល ដើម្បី​រត់​ទៅ​ចាប់​កូន​របស់​ពួកគេ​ម្នាក់ ដែល​កំពុង​ដើរ​តេសតាស់ ព្រោះតែ​ចង់​ជួយ​មើលថែ​កូន​របស់​ពួកគេ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៥:៣១-៤៦ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​ចង្អុល​បង្ហាញថា ពេលណា​យើង​បម្រើ​អ្នក​ដទៃ នោះ​យើង​ក៏​បម្រើ​ព្រះ​ផង​ដែរ​។ ការ​បម្រើ​នោះ​រួម​មាន​ការចែក​អាហារ និង​ទឹក​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ជន​អនាថា ការចែក​សំលៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​សំលៀក​បំពាក់ និង​មើលថែ​អ្នក​មាន​ជំងឺ​ជាដើម(ខ.៣៥-៣៦)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​សរុប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ការ​បង្រៀន​ថា ការ​បម្រើ​អ្នក​ដទៃ​គឺជា​ការ​បម្រើ​ព្រះយេស៊ូវ…

Read article