ការជួបជុំគ្នាក្នុងព្រះយេស៊ូវ
ហេព្រើរ ១០:១៩-២៥ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥ កាលខ្ញុំកំពុងឆ្លងកាត់អំឡុងពេលនៃការឈឺចាប់ផ្លូវអារម្មណ៍ និងវិញ្ញាណ និងការតស៊ូ ដោយសារកាលៈទេសៈដ៏ពិបាក ក្នុងជីវិតខ្ញុំ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំដកខ្លួនចេញពីពួកជំនុំរបស់ខ្ញុំ ជីវិតខ្ញុំនឹងមានភាពងាយស្រួលជាង។(ហើយជួនកាល ខ្ញុំពិតជាបានឆ្ងល់ថា ហេតុអ្វីខ្ញុំចាំបាច់ត្រូវទៅព្រះវិហារ?)។ ប៉ុន្តែ ខ្ញុំនៅតែបានទទួលការបណ្តាលចិត្តឲ្យបន្តចូលរួមជាមួយពួកគេ នៅថ្ងៃអាទិត្យ។ ទោះស្ថានភាពរបស់ខ្ញុំ នៅតែមិនមានការផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំ ការថ្វាយបង្គំ ការជួយជុំថ្វាយបង្គំព្រះ ជាមួយអ្នកជឿដទៃទៀត ការជួបជុំគ្នាអធិស្ឋាន និងសិក្សាព្រះគម្ពីរ បានផ្តល់ឲ្យខ្ញុំនូវការលើកទឹកចិត្ត ដែលខ្ញុំត្រូវការ ដើម្បីស៊ូទ្រាំ និងនៅតែមានសេចក្តីសង្ឃឹម។ ហើយជាញឹកញាប់ ខ្ញុំមិនគ្រាន់តែបានឮការចែកចាយ ឬការបង្រៀនដែលលើកទឹកចិត្តប៉ុណ្ណោះទេ តែក៏បានទទួលការកម្សាន្តចិត្ត ហើយមានគេយកចិត្តទុកដាក់ក្នុងការស្តាប់ខ្ញុំចែកចាយបញ្ហារបស់ខ្ញុំ ដោយការអាណិត និងសេចក្តីស្រឡាញ់។ កណ្ឌគម្ពីរហេព្រើរបានបង្រៀនយើងថា “ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ហេព្រើរ ១០:២៥)។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរដឹងថា ពេលណាយើងប្រឈមមុខដាក់ទុក្ខលំបាក និងបញ្ហាក្នុងជីវិតយើង យើងត្រូវការការលើកទឹកចិត្តពីអ្នកដទៃ ហើយអ្នកដទៃក៏ត្រូវការការលើកទឹកចិត្តពីយើងផងដែរ។ ដូចនេះ កណ្ឌគម្ពីរនេះក៏បានរំឭកយើងផងដែរ ឲ្យ…
Read article