អ្នក​ដឹកនាំ ក្នុង​ទំនុក​ដំកើង ៧២

ទំនុក​ដំកើង ៧២:១-៧

សូម​ឲ្យ​ទ្រង់​បាន​ដូចជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូចជា​ភ្លៀង១មេៗ​ដែល​ស្រោច​ដី​។ ទំនុក​ដំកើង ៧២:៦

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អង់គ្លេស ត្រូវ​​បង្ខំ​ចិត្ត​ចុះ​ចេញពី​តំណែង បន្ទាប់ពី​មនុស្ស​ជា​ច្រើន​បាន​យល់​ឃើញថា លោក​ស្រី​បាន​បរាជ័យ នៅ​ក្នុង​ការ​រក្សា​ភាព​ស្អាត​ស្អំ(នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​បាន​លា​លែងពី​តំណែង បន្ទាប់​ពី​បាន​ទទួល​ការ​តែងតាំង​បានតែ៣ខែប៉ុណ្ណោះ)។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង នៅពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​ចូល​រួម​ពិធី​អធិស្ឋាន​ក្នុង​ពេល​បរិភោ​គ​អាហារ​ពេល​ព្រឹក​ប្រចាំ​ឆ្នាំ​របស់​សមាជិកសភា ហើយក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​រស់នៅ​ដោយ​ភាព​ស្អាត​ស្អំ ហើយក៏​បាន​សម្រេច​ចិត្ត​ចុះ​ចេញពី​តំណែង​។ នៅពេល​ដែល​រដ្ឋ​មន្រ្តី​ដទៃ​ទៀត​ចុះ​ចេញពី​តំណែង​ជា​បន្ត​បន្ទាប់ នាយក​រដ្ឋ​មន្រ្តី​រូប​នោះ​ក៏​បាន​ដឹង​ថា គាត់​ក៏​ត្រូវ​ចុះ​ចេញ​ផង​ដែរ​។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​គ្នា​អធិស្ឋាន​ដ៏​ស្ងប់​ស្ងាត់​។

ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​អ្នកជឿ​ព្រះ​យេស៊ូវ​ឲ្យ​អធិស្ឋាន ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​ផង​ដែរ(១ធីម៉ូថេ ២:១-២) ហើយ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៧២ ក៏បាន​ផ្តល់​ឲ្យ​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​ល្អ ដោយ​បាន​ពិពណ៌នា​អំពី​តួនាទី​របស់​អ្នក​ដឹកនាំ​ប្រទេស និង​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​បំពេញ​តួនាទី​ទាំង​នោះ​ឲ្យ​បាន​ល្អ​។ បទ​គម្ពីរ​នេះ​ក៏​បាន​បក​ស្រាយ​ថា អ្នក​ដឹកនាំ​ល្អ ជា​អ្នក​ដឹកនាំ​ដែល​ប្រកាន់​ខ្ជាប់​នូវ​យុត្តិ​ធម៌ និង​ភាព​ស្អាត​ស្អំ(ខ.១-២) ជា​អ្នក​ការពារ​មនុស្ស​ដែល​ងាយ​រង​គ្រោះ(ខ.៤) បម្រើ​អ្នកក្រ(ខ.១២-១៣) ហើយ​ទាស់​ប្រឆាំង​នឹង​ការ​កៀបសង្កត់(ខ.១៤)។ ការ​កាន់​កាប់​តំណែង​របស់​ពួកគេ ពិតជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ណាស់ គឺ​ប្រៀប​ដូចជា ភ្លៀង​ដែល​ស្រោច​ស្រព​ដី(ខ.៦) ដោយ​នាំ​ភាព​សម្បូរ​សប្បាយ​ដល់​ប្រទេស​ជាតិ(ខ.៣,៧,១៦)។ មានតែ​ព្រះ​មែស៊ី​ទេ ដែល​អាច​បំពេញ​តួនាទី​ទាំង​នោះ​បាន​ល្អ​ឥត​ខ្ចោះ(ខ.១១) ដូច​នេះ តើមាន​នរណា​អាច​ធ្វើ​ជា​គំរូ​នៃ​អ្នក​ដឹកនាំ​បាន​ល្អ​ជាង​ព្រះអង្គ​ទៀត?

សុខុមាល​ភាព​របស់​ប្រទេស​ជាតិ មាន​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ភាព​ស្អាត​ស្អំ​របស់​អ្នក​ដឹកនាំ​ប្រទេស​។ ចូរ​យើង​អធិស្ឋាន សូម​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​អ្នក​ដឹកនាំ ដែល​មាន​លក្ខណៈ​ដូច​អ្នក​ដឹកនាំ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៧២ ចូរ​យើង​អធិស្ឋាន​សូម​ព្រះ​អង្គ​ជួយ​ពួកគេ​ ឲ្យ​មាន​ចារិក​លក្ខណៈ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​។—Sheridan Voysey

តើ​អ្នក​ស្វែងរក​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ ក្នុង​អ្នក​ដឹកនាំ? តើ​អ្នក​អាច​អធិស្ឋាន​កាន់តែ​ញឹក​ញាប់​ដូច​ម្តេច​ខ្លះ ឲ្យ​អ្នក​ដឹកនាំ​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​របស់​អ្នក?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ប្រទាន​កម្លាំង​ដល់​អ្នក​ដឹកនាំ​របស់​យើង​ខ្ញុំ ឲ្យ​ធ្វើ​ជា​មនុស្ស​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​យុត្តិ​ធម៌ ភាព​ស្អាត​ស្អំ និង​សេចក្តី​ល្អ​។

Visit ODBU.org/topic/ot020-04-lecture to learn more about Psalm 72.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១៦-១៨ និង លូកា ៧:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles