April 7, 2024

You are here:
របៀប​ប្រែចិត្ត​ចេញពី​អំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ គឺ​មិន​ដូច​ការ​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើបាប​នោះ​ទេ។ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​មាន​ភាព​ស្អុយរលួយ​នៅ​ខាងក្នុង ក៏​មិន​ដូច​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ដែរ។ ព្រឹក​នេះ ពេល​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​ភាព​សក្កិ​សម ក្នុង​ការ​និយាយ ទៅកាន់​ព្រះ​អាទិករ​នៃ​ចក្រវាល​ឡើយ។ វា​ជា​អារម្មណ៍​មិនល្អ ដែល​គិតថា​ខ្លួន​មិន​សក្តិ​សម។ ដូចនេះ ខ្ញុំ​ក៏បាន​ទូល​ព្រះអង្គ អំពី​ភាព​មិន​សក្តិ​សម​របស់ខ្ញុំ។ តើមាន​រឿង​អ្វី​កើតឡើង ពេល​ដែល​ខ្ញុំ​បាន​ទូល​ព្រះអង្គ​ហើយ? គ្មានអ្វី​ផ្លាស់​ប្តូរ​ឡើយ ទាល់តែ​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន​ឲ្យបាន​ជាក់លាក់ អំពី​អំពើ​បាប​របស់ខ្ញុំ។ ការ​មាន​អារម្មណ៍​ថា​ខ្លួន​មិនមែន​ជា​មនុស្ស​ល្អ អាច​មានប្រយោជន៍ បើសិនជា​វា​នាំ​យើង​ឲ្យ​ទទួលស្គាល់​អំពើ​បាប​ដ៏​ជាក់លាក់។ ប៉ុន្តែ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ មិន​តែងតែ​មាន​ប្រយោជន៍​គ្រប់​ពេល​នោះ​ឡើយ។ ពេលណា​អ្នកមាន​អារម្មណ៍​មិន​ច្បាស់លាស់ អំពី​ភាព​មិន​សក្តិ​សម​របស់​អ្នក អ្នកចាំ​បាច់​ត្រូវ​យល់​ច្បាស់ អំពី​ការ​មិន​ស្តាប់​បង្គាប់​របស់​អ្នក។ បន្ទាប់​មក អ្នក​អាច​ចង្អុល​ទៅ​រក​អំពើបាប​របស់​អ្នក ហើយ​ប្រែចិត្ត រួច​ទូល​សូម​ព្រះអង្គ​អត់ទោស​បាប ហើយ​អ្នក​អាច​ប្រើ​ដំណឹងល្អ ដើម្បី​ជម្នះ​អំពើបាប​នោះ។ ហេតុនេះ​ហើយ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​នឹក​ចាំ អំពី​ព្រះរាជ​បញ្ជា​របស់​ព្រះ ដែល​ខ្ញុំ​បាន​បំពាន​ជា​ញឹកញាប់ ​មាន​ដូចជា ៖ ចូរ​ស្រឡាញ់​ព្រះ ឲ្យអស់​ពីចិត្ត…

Read article
រឿង៥យ៉ាង​ដែល​អ្នក​ចង់​អរ​ព្រះគុណ​ព្រះ

ទំនុក​ដំកើង ១០៧:១-៩ ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច​។ ទំនុក​ដំកើង ១០៧:១ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​ការ​ដឹង​គុណ​អស់ពី​ចិត្ត​ចំពោះ​ព្រះ សម្រាប់​ការ​អ្វី​ដែល​ពួកគេ​មាន បាន​រៀប​រាប់​ថា ពួក​គេ​គេង​លក់​ស្រួល​ជាង មាន​រោគ​សញ្ញា​នៃ​ជំងឺ​តិច​ជាង និង​មាន​សុភ​មង្គល​ច្រើន​ជាង​អ្នក​ដែល​មិន​ដឹង​គុណ​។ ទាំង​នេះ​ជា​អត្ថ​ប្រយោជន៍​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់​។ អ្នក​ជំនាញ​ខាង​ចិត្ត​សាស្រ្ត​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​យើង មាន “សៀវភៅ​កត់​ត្រា​អំពី​ការ​ដឹង​គុណ” ដើម្បី​ជួយ​ឲ្យ​សុខុមាល​ភាព​យើង​កាន់តែ​ប្រសើរ​ឡើង ដោយ​កត់​ត្រា អំពី​រឿង​ប្រាំ​យ៉ាង ដែល​យើង​ចង់​អរ​ព្រះគុណ​ព្រះ សម្រាប់​សប្តាហ៍​នីមួយៗ​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង​ឲ្យ​មាន​ទម្លាប់​អរ​ព្រះគុណ​ព្រះ តាំងពី​យូរ​មក​ហើយ​។ ពោល​គឺ​បាន​បង្រៀន​យើង​ឲ្យ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​រឿង​ជា​ច្រើន រាប់​ចាប់​តាំងពី​អាហារ និង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ(១ធីម៉ូថេ ៤:៣-៥) រហូត​ដល់​សម្រស់​នៃ​របស់​សព្វ​សារពើ​ដែល​ព្រះអង្គ​បាន​បង្កើត(ទំនុក​ដំកើង ១០៤) ហើយ​បាន​បង្រៀន​យើង ឲ្យ​ចាត់​ទុក​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទាន ជា​អំណោយ ហើយ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ទាំង​នោះ​។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ បាន​កត់ទុក​នូវ​រឿង​ប្រាំ​យ៉ាង ដែល​ជនជាតិ​អ៊ីស្រាអែល​អាច​អរ​ព្រះគុណ​ព្រះ ដែល​មាន​ដូចជា ការ​រំដោះ​ពួក​គេ​ចេញ​ពី​វាល​រហោស្ថាន(ខ.៤-៩) ការ​រំដោះ​ពួកគេ​ឲ្យ​មាន​សេរី​ភាព(ខ.១០-១៦) ការ​ប្រោស​ពួកគេ​ឲ្យ​ជា​ពី​ជម្ងឺ(ខ.៣៣-៤២)។ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១៣៦ បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា “ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា” ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។ តើ​អ្នក​មាន​សៀវភៅ​សម្រាប់​កត់​ត្រា​អំពី​អ្វី​ដែល​អ្នក​ចង់​អរ​ព្រះគុណ​ព្រះអង្គ​ទេ? សូម​សរសេរ​អំពី​រឿង៥យ៉ាង ដែល​អ្នក​ចង់​អរ​ព្រះគុណ​ព្រះអង្គ នៅពេល​ឥឡូវ​នេះ?…

Read article