April 8, 2024

You are here:
នាំមក​នូវ​ក្តី​អំណរ​ដល់ទី​ក្រុង

សុភាសិត ១១:១-១១ គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ​។ សុភាសិត ១១:១០ កាល​ប្រទេស​បារាំង និង​ប្រទេស​អាហ្សង់ទីន​ជួប​គ្នា ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ២០២២ ទស្សនិកជន​បាន​តាមដាន​ទស្សនា​ការ​ប្រកួត​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល បានជា​មនុស្ស​ជា​ច្រើន​បាន​ហៅ​ការ​ប្រកួត​នេះ​ថា “ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត”។ នៅពេល​ដែល​វិនាទី​ចុង​ក្រោយ​បាន​ចូល​មកដល់ ក្រុម​ទាំង​ពីរ​ទទួល​បាន​ពិន្ទុ​ស្មើ​គ្នា ៣ទល់​នឹង៣ ហើយក៏​បាន​ប្រកួត​ប៉េណាំងទី​។ បន្ទាប់ពី​ក្រុម​កីឡាករ​ប្រទេស​អាហ្សង់ទីន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ប្រជាជន​អាហ្សង់ទីន​ទូ​ទាំង​ប្រទេស​ក៏បាន​ធ្វើ​ការ​អបអរ​សាទរ​។ ប្រជាជន​អាហ្សង់ទីន​ជាង១លាន​នាក់ បាន​មក​ផ្តុំ​គ្នា​យ៉ាង​កកកុញ ក្នុង​តំបន់​ប្រជុំជន​នៃ​ទីក្រុង​បូនូស អ៊ែរេស​។ ខ្សែ​វីដេអូ​ដែល​គេ​ថត​ដោយ​ប្រើ​ឧបករណ៍​ដ្រូន ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ពេញ​បណ្តេញ​សង្គម ដោយ​បង្ហាញ​ទិដ្ឋភាព​ដ៏​អ៊ូអរ និង​រីករាយ​នេះ​។ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍BBC ម្នាក់​បាន​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​ភាព​រញ្ជួយ​ញាប់ញ័រ ដោយសារ “បន្ទុះ​នៃ​ក្តី​អំណរ”។ ជានិច្ច​ជា​កាល ក្តី​អំណរ​គឺជា​អំណោយ​ដ៏​អស្ចារ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ទីក្រុង និង​ប្រជាជន​នៅ​ទីក្រុង​មួយ អាច​ពិសោធន៍​នឹង​ក្តី​អំណរ ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង និង​មាន​រយៈ​ពេល​យូរ​ជាង​ការ​អបអរ​ជ័យ​ជម្នះ​នៃ​ការ​ប្រកួត​បាល់​ទាត់​នោះ​ទៅទៀត​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែងថា “គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ”(១១:១០)។ នៅ​ពេលណា​មនុស្ស​ដែល​ពិតជា​រស់នៅ តាម​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​មនុស្ស​ជាតិ ចាប់​ផ្តើម​មាន​ឥទ្ធិពល​ល្អ​មក​លើ​សហគមន៍​របស់​គាត់ ក្តី​អំណរ​ក៏បាន​ចាប់​ផ្តើម​កើត​មាន ព្រោះ​ការ​នេះ​មាន​ន័យ​ថា សេចក្តី​យុត្តិ​ធម៌​របស់​ព្រះ​កំពុងតែ​ចាក់ឫស​ក្នុង​សង្គម​របស់​ពួកគេ​។ ភាព​លោភលន់​បាន​ថយ​ចុះ​។ អ្នក​ក្រ​រក​ឃើញ​ជំនួយ​។ អ្នក​ដែល​គេ​កៀប​សង្កត់​ទទួល​បាន​ការ​ការពារ​។ ពេលណា​ការ​រស់នៅ​ តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ មាន​ភាព​រីកចម្រើន…

Read article