ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវ
រ៉ូម ១៣:១១-១៤ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ រ៉ូម ១៣:១២ មានពេលមួយ ខ្ញុំមានចិត្តរំភើបរីករាយណាស់ ដែលបានពាក់វ៉ែនតាថ្មីជាលើកដំបូង ប៉ុន្តែ ពីរបីម៉ោងក្រោយមក ខ្ញុំចង់បោះវាចោល។ ភ្នែកខ្ញុំឈឺ ហើយក្បាលខ្ញុំក៏ឈឺ ដោយសារភ្នែកខ្ញុំត្រូវសម្របនឹងលេខវ៉ែនតាថ្មី។ ស្លឹកត្រចៀកខ្ញុំក៏ឈឺទៀត ដោយសារដងវ៉ែនតា ដែលខ្ញុំមិនធ្លាប់ប្រើ។ នៅថ្ងៃបន្ទាប់ ខ្ញុំមានការត្អូញត្អែរ នៅពេលដែលខ្ញុំនឹកចាំថា ខ្ញុំត្រូវតែពាក់វាទៀត។ ខ្ញុំត្រូវតែសម្រេចចិត្តប្រើវ៉ែនតានោះជាប្រចាំ ដើម្បីឲ្យរាងកាយខ្ញុំសម្របខ្លួននឹងវា។ ខ្ញុំបានចំណាយពេលជាច្រើនសប្តាហ៍ ប៉ុន្តែ ក្រោយមក ខ្ញុំស្ទើរតែភ្លេចថា ខ្លួនឯងកំពុងពាក់វ៉ែនតានោះ។ ការប្រើឧបករណ៍ថ្មី តម្រូវឲ្យយើងចំណាយពេលសម្របខ្លួនជាមួយវា ប៉ុន្តែ មួយរយៈពេលក្រោយមក យើងក៏មានទម្លាប់ប្រើវា ហើយវាក៏កាន់តែសមនឹងយើង។ យើងថែមទាំងបានស្គាល់អ្វីដែលយើងមិនដែលបានស្គាល់កាលពីមុន។ ក្នុងបទគម្ពីររ៉ូម ជំពូក១៣ សាវ័កប៉ុលបានបង្រៀនអ្នកដើរតាមព្រះយេស៊ូវឲ្យ “ពាក់គ្រឿងសឹកនៃពន្លឺ”(ខ.១២) ហើយអនុវត្តន៍នូវការរស់នៅដ៏ត្រឹមត្រូវ។ ពួកគេបានជឿព្រះយេស៊ូវហើយ តែពួកគេហាក់ដូចជា ធ្លាក់ចូលទៅក្នុង “ភាពងោកងុយ” ហើយមិនចង់មានការរីកចម្រើនខាងវិញ្ញាណបន្ថែមទៀត ដូចនេះ ពួកគេចាំបាច់ត្រូវ “ភ្ញាក់ឡើង” ហើយចាត់វិធានការ ប្រព្រឹត្តឲ្យបានសមរម្យ ហើយលះចោលអំពើបាបគ្រប់យ៉ាង(ខ.១១-១២)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេឲ្យប្រដាប់កាយដោយព្រះយេស៊ូវ ហើយផ្លាស់ប្រែឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ ក្នុងគំនិត…
Read article