April 10, 2024

You are here:
ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង

អេសាយ ៤២:៥-៩ អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្តី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង​។ អេសាយ ៤២:៦-៧ អ្នក​ស្រី​ចេនេវីវ(Genevieve) ត្រូវ​មាន​តួនាទី​ធ្វើ​ជា “ភ្នែក” សម្រាប់​កូន​របស់​គាត់​ទាំង៣នាក់ ដែល​សុទ្ធតែ​មាន​ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​។ ពេលណា​គាត់​នាំ​ពួកគេ​ចូល​ភូមិ​របស់​គាត់ ក្នុង​សាធារណៈ​រដ្ឋ​បេនីន នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក គាត់​តែងតែ​ស្ពាយ​កូន​តូច​នៅ​លើ​ខ្នង​គាត់ ហើយ​កាន់ដៃ​កូន​ពីរ​នាក់​ទៀត​នៅ​សង្ខាង​។ គាត់​តែងតែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​។ ក្នុង​វប្បធម៌​ដែល​គេ​ជឿ​ថា ការ​ពិការ​ភ្នែក​បាន​កើត​ឡើង​ពី​អំពើ​មន្តអាគម អ្នក​ស្រី​ចេនវីវ​មាន​ការ​អស់​សង្ឃឹម ហើយក៏​បាន​ស្រែក​រក​ព្រះ សូម​ព្រះ​អង្គ​ជួយ​គ្រួសារ​គាត់​។ ក្រោយមក មាន​បុរស​ម្នាក់​ក្នុង​ភូមិ​របស់​គាត់ បាន​ប្រាប់​គាត់ អំពី​នាវា​មេត្តា​ករុណា ជា​អង្គការ​គ្រីស្ទបរិស័ទ ដែល​ផ្តល់​ឲ្យ​នូវ​ការ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ តាម​គំរូ​របស់​ព្រះយេស៊ូវ ក្នុង​ការ​នាំក្តី​សង្ឃឹម និង​ការ​ប្រោស​ឲ្យ​ជា​ដល់​អ្នកក្រ​។ គាត់​មិន​ដឹង​ថា ពួក​គេ​អាច​ជួយ​គាត់​បាន​ឬ​អត់ទេ តែ​គាត់​បាន​ទៅ​រក​ពួកគេ​។ នៅពេល​ដែល​ក្មេងៗ​ក្រោក​ឡើង បន្ទាប់ពី​ការ​វៈ​កាត់​រួច ពួកគេ​អាច​មើល​ឃើញ​ឡើង​វិញ! រឿង​របស់​ព្រះ​ច្រើនតែ​និយាយ​អំពី​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ហើយ​ព្រះអង្គ​ប្រទាន​ពន្លឺ​ដល់​ពួកគេ​។ ហោរា​អេសាយ​បាន​ប្រកាស​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ជា “ពន្លឺ​សម្រាប់​សាសន៍​ដទៃ”(អេសាយ ៤២:៦)។ ព្រះអង្គ “ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង”(ខ.៧) ដោយ​បាន​ប្រទាន​ការ​មើល​ឃើញ​ខាង​សាច់ឈាម តែ​ក៏បាន​ប្រទាន​ការ​មើល​ឃើញ​ខាង​វិញ្ញាណ​ផង​ដែរ​។ ហើយ​ព្រះ​អង្គ​សន្យា​ថា​នឹង “ដឹកដៃ” រាស្រ្ត​របស់​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ…

Read article