អស់ទាំងទួលព័ទ្ធដោយសេចក្តីអំណរ
ទំនុកដំកើង ៦៥:៨-១៣ ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។ ទំនុកដំកើង ៦៥:១៣ ខ្ញុំបាននិយាយកំប្លែងជាញឹកញាប់ ជាមួយម្តាយក្មេកខ្ញុំ អំពីសមត្ថភាពរបស់គាត់ ក្នុងការជជែកជាមួយសត្វឆ្កែរបស់គាត់។ គាត់ឆ្លើយតបចំពោះសម្លេងព្រូសរបស់ពួកវា ដោយការយល់ចិត្ត ដោយសេចក្តីស្រឡាញ់។ គាត់ និងម្ចាស់ឆ្កែផ្សេងទៀត ក៏ប្រហែលជារៀនស្តាប់សម្លេងសើចរបស់សត្វឆ្កែរបស់ខ្លួនផងដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា សត្វជាច្រើន រួមមានសត្វឆ្កែ សត្វគោ សត្វកញ្ជ្រោង សត្វឆ្មាទឹក និងសេក សុទ្ធតែមានសំណើច ជា “សញ្ញានៃភាពរីករាយ ដែលបង្ហាញចេញជាសម្លេង”។ ការស្គាល់សម្លេងទាំងអស់នេះច្បាស់ ជួយឲ្យគេអាចញែកឲ្យដាច់រវាងអាកប្បកិរិយារីករាយ និងអាកប្បកិរិយាកំហឹងរបស់សត្វ ដែលមនុស្សអាចមានការយល់ច្រឡំ។ ការដែលសត្វបង្ហាញចេញនូវសំណើច និងភាពសប្បាយរីករាយ បានផ្តល់ឲ្យយើងនូវការបើកបង្ហាញដ៏រីករាយ អំពីការដែលស្នាព្រះហស្តដទៃទៀតអាចសរសើរដំកើងព្រះ តាមរបៀបផ្សេងៗរៀងខ្លួន។ ខណៈពេលដែលស្តេចដាវីឌក្រឡេកមើលជុំវិញខ្លួនទ្រង់ ទ្រង់សង្កេតឃើញថា “អស់ទាំងទួលក៏ព័ទ្ធដោយសេចក្តីអំណរដែរ” ហើយច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញទីទាំងនោះ “បន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង”(ទំនុកដំកើង ៦៥:១២-១៣)។ ស្តេចដាវីឌបានទទួលស្គាល់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះទឹកដី និងធ្វើឲ្យចម្រើនឡើង ដោយប្រទានសម្រស់ និងអាហារ។ ទោះអ្វីៗនៅជុំវិញខ្លួនយើង ហាក់ដូចជាមិន…
Read article