ជ្រលងនៃការសរសើរដំកើងព្រះ
២កូរិនថូស ២០:២១-២៦ នៅថ្ងៃទី៤គេប្រជុំគ្នា នៅច្រកភ្នំបេរ៉ាកា។ ២របាក្សត្រ ២០:២៦ លោកវីលៀម ខោភ័រ(William Cowper) ជាកវីកំណាព្យ ដែលមានជំងឺធ្លាក់ទឹកចិត្ត អស់រយៈពេលភាគច្រើននៃជីវិតគាត់។ បន្ទាប់ពីគាត់បរាជ័យក្នុងការព្យាយាមធ្វើអត្តឃាត គាត់ក៏បានសម្រេចចិត្តចូលទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យសម្រាប់មនុស្សវិកលចរិត។ ប៉ុន្តែ នៅទីនោះ តាមរយៈការថែទាំរបស់គ្រូពេទ្យជាគ្រីស្ទបរិស័ទ លោកខោភ័រ ក៏បានទទួលយកសេចក្តីជំនឿដ៏កក់ក្តៅ និងសំខាន់ ចំពោះព្រះយេស៊ូវ។ មិនយូរប៉ុន្មាន គាត់ក៏បានក្លាយជាមិត្តភក្តិរបស់លោកចន ញូតុន(John Newton) ជាគ្រូគង្វាល និងអ្នកនិពន្ធទំនុកសកល ដែលបានលើកទឹកចិត្តគាត់ ឲ្យចូលរួមនិពន្ធបទចម្រៀងទំនុកសកលមួយបទ សម្រាប់ពួកជំនុំរបស់ពួកគេ។ ក្នុងចំណោមទំនុកសកលដែលលោកខោភ័របាននិពន្ធ ក៏មានបទ “ព្រះអង្គធ្វើការតាមរបៀបដ៏អាថ៌កំបាំង”ផងដែរ ដែលគាត់បាននិពន្ធ ផ្អែកទៅលើទីបន្ទាល់របស់គាត់ គឺដូចដែលគាត់បានសរសេរយ៉ាងដូចនេះថា “ឱពួកបរិសុទ្ធដ៏ស្មោះត្រង់អើយ ចូរមានចិត្តក្លាហានឡើង អ័ភ្រដែលអ្នកភ័យខ្លាចយ៉ាងនេះ គឺបានបង្កប់ទៅដោយសេចក្តីមេត្តាធំដល់ម្ល៉េះ ហើយនឹងរលាយបាត់ ចេញជាព្រះពរធ្លាក់មកលើអ្នក”។ ប្រជាជននៃនគរយូដា ក៏បានជួបសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ តាមរបៀបដែលពួកគេមិននឹកស្មានដល់ ដូចលោកខោភ័រផងដែរ។ នៅពេលដែលកងទ័ពសត្រូវបានចងសម្ព័ន្ធគ្នា ដើម្បីឈ្លានពានទឹកដីរបស់ពួកគេ ស្តេចយ៉ូសាផាតក៏បានឲ្យពួកបណ្តាជនមកជួបជុំគ្នាអធិស្ឋាន។ ខណៈពេលដែលកងទ័ពនៃនគរយូដាដើរដង្ហែជាក្បួន ទៅកាន់សមរភូមិ ពួកប្រុសៗនៅជួបមុខគេក៏បានសរសើរដំកើងព្រះអម្ចាស់(២របាក្សត្រ ២០:២១)។ ពួកសត្រូវឈ្លានពានក៏មានការភាន់ភាំង…
Read article