ការជួយទ្រទ្រង់គ្នា ក្នុងព្រះគ្រីស្ទ
សាស្តា ៤:៧-១២ ពួរ៣ធ្លុងមិនងាយដាច់ទេ។ សាស្តា ៤:១២ មានពេលមួយ លោកយ័រឌិន(Jordon) បានចូលរួមកម្មវិធីប្រកួតជីវិតពិត ដែលមានចាក់ផ្សាយក្នុងទូរទស្សន៍ ដែលក្នុងនោះ អ្នកចូលរួមទាំងអស់ត្រូវរស់នៅម្នាក់ឯងក្នុងតំបន់ព្រៃភ្នំ ដោយប្រើស្បៀងអាហារ និងសម្ភារៈតិចបំផុត ឲ្យបានរយៈពេលយូរបំផុតតាមដែលអាចធ្វើទៅបាន។ គាត់បានបង្ខំចិត្តបោះបង់ចោលការប្រកួត មិនមែនដោយសារគាត់ខ្លាចសត្វខ្លាឃ្មុំកាចសាហាវ អាកាសធាតុត្រជាក់ដល់កក ការមានរបួស ឬការស្រេកឃ្លានអាហារនោះទេ តែគឺដោយសារគាត់មានអារម្មណ៍ឯកោពេក ហើយមានបំណងចិត្តចង់ត្រឡប់ទៅគ្រួសារគាត់វិញ។ គាត់ថា “ខ្ញុំដឹងថា វិធីតែមួយដើម្បីឲ្យខ្ញុំអាចជោគជ័យក្នុងការប្រកួតនេះបាន គឺត្រូវបំភ្លេចផ្ទះ និងប្រពន្ធ កូនប្រុស និងកូនស្រីរបស់ខ្ញុំ។ តែខ្ញុំដឹងថា ខ្ញុំមិនអាចឈប់គិតអំពីពួកគេបានទេ។ យើងមានចំណងទាក់ទងដ៏រឹងមាំ ក្នុងចិត្ត និងវិញ្ញាណយើង គ្មានអ្វីអាចបំបែកបានឡើយ”។ យើងអាចមានជំនាញរស់នៅម្នាក់ឯងក្នុងព្រៃ ប៉ុន្តែ ការកាត់ផ្តាច់ខ្លួនយើងចេញពីសហគមន៍ គឺជាផ្លូវឆ្ពោះទៅរកបរាជ័យក្នុងជីវិត។ គឺដូចដែលបទគម្ពីរសាស្តាបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង… ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(៤:៩-១០)។ ពួកជំនុំដែលថ្វាយព្រះកិតិ្តនាមដល់ព្រះគ្រីស្ទ មានភាពចាំបាច់ដល់ការលូតលាស់របស់យើង ទោះសហគមន៍នោះមានភាពរញ៉េរញ៉ៃយ៉ាងណាក៏ដោយ។ យើងមិនអាចជម្នះទុក្ខលំបាកក្នុងលោកិយនេះបានទេ បើសិនជាយើងព្យាយាមដោះស្រាយ ដោយពឹងសមត្ថភាពខ្លួនឯងតែម្យ៉ាង។ ការហត់នឿយតែម្នាក់ឯង គឺជាការនឿយហត់ដែលគ្មានន័យ(ខ.៨)។ បើយើងនៅតែម្នាក់ឯង យើងងាយនឹងជួបគ្រោះថ្នាក់(ខ.១១-១២)។ ឯពួរ៣ធ្លុងមិនងាយដាច់ទេ គឺខុសពីខ្សែដែលមានតែ១ធ្លុង(ខ.១២)។…
Read article