ឈប់​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួនឯង

អេភេសូរ ២:១-១០

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិនមែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺជា​អំណោយ​ទាន​របស់​ព្រះ​វិញ​។ អេភេសូរ ២:៨

ជា​ច្រើន​ឆ្នាំ​កន្លងមក ទីក្រុង​ញូយ៉ក​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ​អំពី “សុ​វត្ថ​ភាព​ក្នុង​ជណ្តើរ​យន្ត” ដើម្បី​អប់រំ​ប្រជាជន អំពី​របៀប​រម្ងាប់​អារម្មណ៍ ហើយ​មាន​សុវត្ថិភាព នៅពេល​ពួកគេ​ជាប់​នៅ​ក្នុង​ជណ្តើរ​យន្ត​។ អ្នក​ជំនាញ​បាន​រាយ​ការណ៍​ថា អ្នក​ដំណើរ​ខ្លះ​ដែល​ជាប់​ក្នុង​ជណ្តើរ​យន្ត បាន​បាត់បង់​ជីវិត នៅពេល​ដែល​ពួកគេ​ព្យាយាម​គាស់​ទ្វារ​ជណ្តើរ​យន្ត​ចេញ ឬ​ព្យាយាម​ចេញ​ពី​ជណ្តើរ​យន្ត តាម​មធ្យោបាយ​ផ្សេង​ទៀត​។ ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​គ្រាន់​តែ​ចុច​ប៊ូតុង ដើម្បី​ផ្តល់​ដំណឹង​ឲ្យ​គេ​មក​ជួយ ហើយ​រង់​ចាំ​ក្រុម​សង្គ្រោះ​បន្ទាន់​មកដល់​។

សាវ័ក​ប៉ុល​បាន​បង្រៀន​យើង អំពី​ផែនការ​ជួយ​សង្គ្រោះ​ខុសពី​នេះ គឺ​ផែនការ​សម្រាប់​ជួយ​អ្នក​ដែល​កំពុង​ជាប់​នៅ​ក្នុង​ចំណង​នៃ​អំពើបាប​។ គាត់​បាន​រំឭក​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ អំពី​ភាព​អស់​សង្ឃឹម​ខាង​វិញ្ញាណ​របស់​ពួកគេ ដោយសារ​ពួកគេ​បាន​ស្លាប់​ខាង​ឯ​បាប(អេភេសូរ ២:១)។ ពួកគេ​បាន​ជាប់​អន្ទាក់ ដោយ​ស្តាប់​បង្គាប់​អារក្ស(ខ.២) ហើយ​បដិសេធន៍​មិន​ព្រម​ស្តាប់​បង្គាប់​ព្រះ​។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ពួកគេ​ជាប់​នៅ​ក្នុង​សេចក្តី​ក្រោធ​របស់​ព្រះ​។ តែ​ព្រះអង្គ​មិន​បាន​ទុក​ឲ្យ​ពួកគេ​ជាប់​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​ជា​រៀង​រហូត​ឡើយ​។ ហើយ​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ “បាន​សង្គ្រោះ ដោយសារ​ព្រះគុណ​ព្រះអង្គ”(ខ.៥,៨)។ ដូច​នេះ ពួកគេ​ត្រូវ​ឆ្លើយតប​ចំពោះ​ផែនការ​ជួយ​សង្គ្រោះ​របស់​ព្រះអង្គ ដោយ​ជំនឿ​។ ហើយ​ការ​មាន​ជំនឿ​លើ​ព្រះអង្គ គឺ​មានន័យថា យើង​ឈប់​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួនឯង ហើយ​ទូល​សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​យើង​។

ដោយសារ​ព្រះគុណ​ព្រះ សេចក្តី​សង្រ្គោះ​ឲ្យ​រួចពី​អន្ទាក់​នៃ​អំពើបាប មិន​កើត​ចេញពី​យើង​នោះ​ទេ តែ​ជា “អំណោយ​មកពី​ព្រះ” ដែល​បាន​ប្រទាន​មក​តាមរយៈ​ព្រះយេស៊ូវ​តែមួយ​អង្គ​គត់(ខ.៨)។—Marvin Williams

ហេតុ​អ្វី​អ្នក​មិន​អាច​ជួយ​ខ្លួនឯង ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​បាប? តើ​ព្រះអម្ចាស់​បាន​ផ្តល់​ដំណោះ​ស្រាយ​យ៉ាង​ខ្លះ ដើម្បី​ឲ្យ​ជួយ​សង្រ្គោះ​អ្នក?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​កាល​ទូល​បង្គំ​ជាប់​ក្នុង​អន្ទាក់​របស់​បាប ហើយ​ព្យាយាម​សង្រ្គោះ​ខ្លួនឯង ព្រះអង្គ​បាន​សម្រេច​ផែនការ​ជួយ​សង្រ្គោះ ដោយ​ចាត់​ព្រះ​អង្គ​សង្រ្គោះ​ឲ្យ​មក​រំដោះ​ទូល​បង្គំ​។

Learn more here: odb.org/personal-relationship-with-god/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១០-១២ និង យ៉ូហាន ១:២៩-៥១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles