ស្ញប់ស្ញែងចំពោះស្នាព្រះហស្តព្រះអង្គ
ទំនុកដំកើង ៨ ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ។ ទំនុកដំកើង ៨:១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្របានទន្ទឹងរង់ចាំ រូបភាពដំបូងបំផុតនៃទីអវកាស ស្ថិតនៅឆ្ងាយបំផុត ដែលកែវយឺតអវកាស ចេមស៍ វេប(James Web)ថតបាន។ កែវយឺតមើលផ្កាយដែលមានបច្ចេកវិទ្យាទំនើបបំផុតនេះ អាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រ ឆ្លុះមើលរូបភាពបានចម្ងាយកាន់តែឆ្ងាយ ចូលទៅក្នុងចក្រវាល ដែលមនុស្សជាតិមិនដែលបានមើលដល់កាលពីមុនមក។ បន្ទាប់ពីបានបាញ់បង្ហោះ ដោយជោគជ័យ ភ្លាមៗនោះ រូបភាពដ៏គួរឲ្យពេចពិលរមិលមើលក៏បានលេចឡើង នៅលើអេក្រង់កុំព្យូទ័រ ហើយគេក៏បានឃើញបណ្ដុំផ្កាយ ខារីណា នេប៊ូឡា ដែលមានទេសភាពពពកបែបអវកាសដ៏ស្រស់ស្អាត ដែលគេមិនបានឃើញស្អាតដូចនេះពីមុនមកទេ។ តារាវិទូនៅអង្គការណាសាម្នាក់ បានដកស្រស់សម្តីលោក ខាល សាហ្គិន(Carl Sagan) ជាអ្នកមិនជឿថាព្រះមានមែនដ៏ល្បីល្បាញ ដែលបាននិយាយថា “មានអ្វីមួយអស្ចារ្យ កំពុងរង់ចាំយើង នៅកន្លែងដ៏អស្ចារ្យនោះ”។ ជួនកាល មនុស្សអាចមើលទៅព្រះ ដោយមិនបានឃើញព្រះអង្គ។ ប៉ុន្តែ ស្តេចដាវីឌជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានសម្លឹងមើលមេឃ ហើយដឹងច្បាស់ថា ទ្រង់កំពុងទតឃើញអ្វី។ ហេតុនេះហើយ ទ្រង់មានបន្ទូលថា “ទ្រង់បានតម្កល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌”(ទំនុកដំកើង ៨:១)។ លោកសាហ្គិនមិនបាននិយាយខុសទេ នៅពេលដែលគាត់ថា “មានអ្វីមួយដ៏អស្ចារ្យកំពុងរង់ចាំយើង”…
Read article