May 22, 2024

You are here:
បន្ត​មាន​ភាព​រឹងមាំ​ខាង​វិញ្ញាណ

២របាក្សត្រ ១៦:១-៩ ដ្បិត​ព្រះ​នេត្រ​នៃ​ព្រះយេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បី​នឹង​សំដែង​ព្រះ​ចេ​ស្តា ជួយ​ដល់​អស់​អ្នកណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​។ ២របាក្សត្រ ១៦:៩ ខ្សែ​ភាពយន្ត រឿង ដឹ រ៉ក់គី(The Rocky) និយាយ​អំពី​កីឡាករ​ប្រដាល់​សកល​ម្នាក់ ដែល​ទទួល​ការ​ជំរុញ​ចិត្ត ពី​ការ​ប្ដេជ្ញា​ចិត្ត ស៊ូ​ស្លាប់​មិន​ព្រម​បោះបង់ចោល​ការ​តស៊ូ ដែល​បាន​ជម្នះ​ឧបសគ្គ​ដ៏​ពិបាក​បំផុត ដើម្បី​ក្លាយ​ជា​ជើង​ឯក​ទម្ងន់​ធ្ងន់​។ ក្នុង​ខ្សែ​ភាពយន្ត ដឹ រ៉ក់គី វគ្គ៣ តួ​អង្គ​រ៉ក់គី មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​ខ្លួនឯង​។ ដោយសារ​ភាព​ល្បី​ល្បាញ​របស់​គាត់ គាត់​ក៏​បាន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម ដែលគេ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ធ្វើ​ឲ្យ​គាត់​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់​។ ជើង​ឯក​កីឡា​ប្រដាល់​រូប​នេះ​ក៏បាន​ប្រែ​ជា​ទន់​ជ្រាយ ហើយ​គេ​ក៏បាន​បបួល​គាត់​ប្រកួត​គ្នា​ក្រៅ​សង្វៀន ហើយក៏​ត្រូវ​គេ​វាយ​ឲ្យ​សន្លប់​។ បន្ទាប់មក គាត់​ក៏បាន​ព្យាយាម​ស្តា​សមត្ថភាព​ប្រយុទ្ធ​របស់​គាត់​ឲ្យ​ខ្លាំង​ឡើង​វិញ​។ ក្នុង​ន័យ​ខាង​វិញ្ញាណ ស្តេច​អេសា​នៃ​នគរ​យូដា​ក៏បាន​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ផង​ដែរ​។ ក្នុង​ដើម​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​ទ្រង់ ទ្រង់​បាន​ពឹង​ផ្អែក​ទៅលើ​ព្រះ​អម្ចាស់ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា​ធំៗ​។ ខណៈ​ពេល​ដែល​កងទ័ព​របស់​សត្រូវ​​មាន​គ្នា​ច្រើន​ជាង លើកទ័ព​ចូល​ទឹកដី​ទ្រង់ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែកលើ​ទ្រង់​ជា​ទីពឹង គឺ​ដោយ​នៅតែ​ព្រះ​នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ”(២របាក្សត្រ ១៤:១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​ទ្រង់ ដោយ​ប្រទាន​ពរ​កងទ័ព​របស់​សាសន៍​យូដា​ក៏បាន​វាយ​បំបាក់​កងទ័ព​សត្រូវ​ឲ្យ​រត់​ខ្ចាត់ខ្ចាយ(ខ.១២-១៥)។ ជា​ច្រើន​ឆ្នាំ​ក្រោយមក នគរ​យូដា​ក៏​បាន​ទទួលរង​ការ​គំរាម​កំហែង​សារ​ជា​ថ្មី​។ នៅពេល​នេះ…

Read article