May 21, 2024

You are here:
បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ

លោកុប្បត្តិ ៣៣:១-១១ អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជាមួយ​គ្នា​ទាំង២នាក់​។ លោកុប្បត្តិ ៣៣:៤ កាល​លោក​អាយហ្សេយ៉ា(Isaiah) ចូល​រួម​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល ពាន​រង្វាន់​ជើងឯក​ប្រចាំ​តំបន់ គាត់​ត្រូវ​គេ​គប់​កូន​បាល់​ចំ​ក្បាល ធ្វើ​ឲ្យ​គាត់​ដួល​ទៅ​លើ​ដី ហើយ​គាត់​យក​ដៃ​ទប់​ក្បាល​គាត់​។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​មួក​សុវត្ថិភាព​បាន​ការពារ​ក្បាល​គាត់ មិន​ឲ្យ​មាន​របួស​ធ្ងន់​។ តើ​គាត់​គួរតែ​ឆ្លើយតប​ទៅ​គេ​វិញ ដោយ​ចិត្ត​សប្បុរស ឬ​ដោយ​ការ​សងសឹក? នៅពេល​ដែលគេ​បន្ត​ការ​ប្រកួត លោក​អាយហ្សេយ៉ា​ក៏​បាន​កត់សំ​គាល់​ឃើញ អ្នក​គប់​កូន​បាល់​កំពុង​ឈរ​ញ័រ​ខ្លួន ដោយសារ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​អចេតនា​។ ក្នុង​ពេល​នោះ លោក​អាយហ្សេ​យ៉ា​ក៏​បាន​ធ្វើ​នូវ​រឿង​ដែលគេ​មិន​នឹក​ស្មាន​ដល់ ដោយ​គាត់​ដើរ​ទៅ​រក​កីឡាករ​នោះ ហើយ​ឱប​កីឡា​នោះ ដោយ​ការ​កម្សាន្ត​ចិត្ត ហើយ​លោក​អាយហ្សេយ៉ា​ក៏​បាន​បញ្ជាក់​ដល់​កីឡា​នោះ​ថា គាត់​មិន​អី​ទេ​។ វីដេអូ​ដែល​គេ​ថត​បាន​សកម្មភាព​គាត់​នៅពេល​នោះ ត្រូវ​គេ​យក​ទៅ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចែក​ចាយ​បន្ត​គ្នា​។ ក្នុង​ស្ថានភាព​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​វាយតប់​គ្នា លោក​អាយហ្សេយ៉ា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​សេចក្តី​សប្បុរស​។ ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ យើង​ឃើញថា លោក​អេសាវ បាន​ធ្វើ​នូវ​រឿង​ស្រដៀង​នេះ​ផង​ដែរ ទោះជា​មាន​ការ​ពិបាក​ជាង​នេះ​រាប់​រយ​ដង​ក៏ដោយ ដោយ​គាត់​បាន​សម្រេច​ចិត្ត​បោះបង់ចោល​ផែនការ​សងសឹក​អស់​ជា​ច្រើន​ឆ្នាំ មក​លើ​លោក​យ៉ាកុប ជា​ប្អូន​ប្រុស ដែល​ពូកែ​បោក​ប្រាស់​អ្នក​ដទៃ​។ បន្ទាប់ពី​លោក​យ៉ាកុប​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​គាត់​បាន​និរទេស​ខ្លួន​បាន២០ឆ្នាំ លោក​អេសាវ​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បុរស និង​ការ​អត់ឱន​ទោស ជាជាង​សងសឹក ចំពោះ​កំហុស​ដែល​លោក​យ៉ាកុប​បាន​ធ្វើ​មក​លើ​គាត់​។ នៅពេល​ដែល​លោក​អេសាវ​បាន​ឃើញ​លោក​យ៉ាកុប គាត់​ក៏បាន​រត់​ទៅ​ឱប​លោក​យ៉ាកុប(លោកុប្បត្តិ ៣៣:៤)។ លោក​អេសាវ​ក៏​បាន​ទទួលយក​ការ​សុំ​ទោស​របស់​លោក​យ៉ាកុប ហើយក៏​បាន​បញ្ជាក់​ឲ្យ​លោក​យ៉ាកុប​ដឹង​ថា…

Read article