ព្រះអម្ចាស់ក្នុងពេលអតីតកាល និងពេលបច្ចុប្បន្ន
យេរេមា ២៩:៨-១៤ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ។ យេរេមា ២៩:១០ ក្រុមគ្រួសារខ្ញុំបានចាកចេញពីទីក្រុងអូរីហ្គិន ជាច្រើនឆ្នាំមកហើយ។ យើងមានអនុស្សាវរីយ៍ជាច្រើននៅទីនោះ ហើយការទៅលេងទីក្រុងនោះ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងជាច្រើនដែលខ្ញុំបានភ្លេច ដែលមានដូចជា ការប្រកួតកីឡាបាល់ទាត់សម្រាប់ក្មេងស្រី ផ្ទះចាស់របស់យើង ការជួបជុំគ្នានៅព្រះវិហារ និងភោជនីយដ្ឋានម៉ិចស៊ីកូរបស់មិត្តភក្តិយើង។ ទីក្រុងនោះមានការផ្លាស់ប្តូរ តែខ្ញុំនៅអាចនៅចាំចំណុចល្អៗជាច្រើន ល្មមនឹងលើកទឹកចិត្តខ្ញុំឲ្យចង់ត្រឡប់មកលេងម្តងទៀត។ កាលពួកអ៊ីស្រាអែលត្រូវគេនិរទេស ឲ្យចូលទៅរស់នៅជាឈ្លើយសឹកក្នុងចក្រភពបាប៊ីឡូន ពួកគេនឹកមនុស្ស ទីកន្លែងសំខាន់ៗ និងវប្បធម៌ដែលពួកគេធ្លាប់មានកាលពីមុន។ ពួកគេបានភ្លេចថា ពួកគេត្រូវគេនិរទេស ដោយសារពួកគេបានបះបោរប្រឆាំងនឹងព្រះ។ កាលហោរាក្លែងក្លាយប្រាប់ពួកគេថា ពួកគេនឹងវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងរយៈពេល២ឆ្នាំទៀត(យេរេមា ២៨:២-៤ ២៩:៨-៩) ពួកគេក៏បានជឿពួកហោរាក្លែងក្លាយទាំងនោះ។ ពួកគេងាយនឹងស្តាប់តាម ពាក្យកុហករបស់ពួកហោរាក្លែងក្លាយទាំងនោះ ដែលបានសន្យាថា ពួកគេនឹងវិលត្រឡប់មកវិញ ក្នុងពេលឆាប់ៗ។ ព្រះអម្ចាស់មិនបានយល់ស្រប នឹងពួកថ្លែងទំនាយក្លែងក្លាយ ឬនាំមកនូវការសន្យាភូតកុហកនោះឡើយ។ បានជាព្រះអង្គមានបន្ទូលថា “កុំឲ្យពួកហោរា និងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ”(២៩:៨)។ ព្រះអង្គមានផែនការសម្រាប់រាស្រ្តព្រះអង្គ ឲ្យពួកគេមានសេចក្តីសង្ឃឹម នៅពេលអនាគត(ខ.១១)។ ពួកគេស្ថិតក្នុងស្ថានភាពដែលមានបញ្ហាប្រឈមថ្មីៗ ដែលនាំឲ្យមានទុក្ខលំបាកជាច្រើន តែព្រះអម្ចាស់គង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា…
Read article