បានឲ្យ និងចែករំលែក ដោយចិត្តសប្បុរស
ទំនុកដំកើង ១១២ អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ។ ទំនុកដំកើង ១១២:៥ កាលខ្ញុំ និងភរិយាខ្ញុំឈ្មោះ ខារី(Cari) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ យើងបានជាប់បំណុលគេរាប់ពាន់ដុល្លា រៀងៗខ្លួន បានជាយើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយ ដើម្បីបញ្ចុះអត្រាការប្រាក់ឲ្យបានទាបជាងមុន។ យើងក៏បានទៅស្នើប្រាក់កម្ចី ពីធនាគារក្នុងតំបន់មួយ តែពួកគេបានបដិសេធន៍ ដោយសារយើងមិនបានរស់នៅ ឬធ្វើការ ក្នុងទីក្រុងនោះ ឲ្យបានច្រើនឆ្នាំ។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានចែកចាយអំពីបញ្ហានេះ ដល់មិត្តភក្តិខ្ញុំម្នាក់ឈ្មោះ មីង(Ming) ដែលជាចាស់ទុំក្នុងពួកជំនុំរបស់យើង។ ពេលគាត់ជូនដំណើរខ្ញុំចេញមកវិញ គាត់ក៏បានប្រាប់ខ្ញុំថា គាត់នឹងពិភាក្សាជាមួយភរិយាគាត់។ ពីរបីម៉ោងក្រោយមក ទូរស័ព្ទខ្ញុំក៏បានរោទ៍ឡើង។ គាត់ក៏បានប្រាប់ខ្ញុំថា គាត់និងភរិយាគាត់ចង់ឲ្យប្រាក់យើងខ្ចី ដោយគ្មានការប្រាក់។ ខ្ញុំមិនដឹងថា ត្រូវនិយាយថាម៉េចទេ ពេលនោះ ដូចនេះ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនបានស្នើសុំប្រាក់កម្ចីពីគាត់ទេ។ គាត់ក៏បាននិយាយដោយចិត្តរីករាយថា គាត់ក៏ដឹងដែរថា ខ្ញុំមិនបានស្នើប្រាក់កម្ចីពីគាត់ តែគាត់ និងភរិយាគាត់ចង់ឲ្យប្រាក់កម្ចី ដោយឥតការប្រាក់ ហើយ ក្រោយមក ខ្ញុំ និងខារីក៏បានសងពួកគេវិញ នៅពេលណាយើងមានលទ្ធភាព។ ខ្ញុំជឿថា លោកមីង…
Read article