បានសម្អាត ដោយព្រះគ្រីស្ទ
១យ៉ូហាន ១:៥-១០ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ ខ្ញុំបានធ្វើដំណើរបេសកកម្មរយៈពេលខ្លី លើកទី១ ទៅកាន់តំបន់ព្រៃអាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល ដើម្បីជួយសាងសង់ព្រះវិហារមួយខ្នងនៅជាប់មាត់ទន្លេ។ នៅពេលរសៀលមួយនោះ យើងបានទៅសួរសុខទុក្ខប្រជាជនពីរបីគ្រួសារ ក្នុងតំបន់នោះ ដែលប្រើធុងចម្រោះទឹក។ នៅពេលដែលម្ចាស់ផ្ទះបានចាក់ទឹកល្អក់ចូលទៅក្នុងតម្រង ពីរបីនាទីក្រោយមក ធុងចម្រោះទឹកក៏បានដកភាពក្រខ្វក់ចេញពីទឹក ហើយទឹកស្អាតក៏បានហូរចេញមក។ នៅពេលនោះ ខ្ញុំក៏បាននឹកចាំ អំពីអត្ថន័យនៃការលាងសម្អាតរបស់ព្រះគ្រីស្ទ មកលើបាបរបស់យើង។ នៅពេលដែលយើងចូលមករកព្រះយេស៊ូវ ដោយមានកំហុស និងក្តីអាម៉ាស់ ហើយទូលសូមព្រះអង្គអត់ទោសឲ្យយើង ហើយយើងទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះ ព្រះអង្គក៏បានលាងសម្អាតយើង ឲ្យរួចពីបាប ហើយធ្វើឲ្យយើងកើតជាថ្មី។ ព្រះអង្គបានសម្អាតយើងឲ្យស្អាត ដូចទឹកល្អក់ ដែលបានប្រែក្លាយជាទឹកស្អាត ដែលអាចផឹកបាន។ យើងពិតជាមានអំណរណាស់ ពេលដែលបានដឹងថា យើងមានភាពត្រឹមត្រូវចំពោះព្រះអង្គ ដោយសារការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ(២កូរិនថូស ៥:២១) ហើយដឹងថា ព្រះអង្គដកបាបយើងចេញឲ្យឆ្ងាយ ដូចទិសខាងកើត នៅឆ្ងាយពីខាងលិច(ទំនុកដំកើង ១០៣:១២)។ ប៉ុន្តែ សាវ័កយ៉ូហានបានរំឭកយើងថា ការនេះមិនមែនមានន័យថា យើងនឹងឈប់ធ្វើបាបទៀតឡើយ។ ពេលណាយើងភ្លាត់ប្រព្រឹត្តបាបទៀត ចូរយើងនឹកចាំថា…
Read article