June 4, 2024

You are here:
ទឹក​ដែល​យើង​មិន​អាច​ខ្វះ​បាន

ទំនុក​ដំកើង ៤២:‌១-៥ ឱ​ព្រះ​អង្គ​អើយ ព្រលឹង​ទូល​បង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក​។ ទំនុក​ដំកើង ៤២:‌១ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ បាន​ពិនិត្យ​មើល​បញ្ជី​សកម្មភាព ដែល​យើង​បាន​ធ្វើ​ហើយ នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ជ្រលង​យក្ស គ្រែន ខេនញៀន​។ មុន​នោះ យើង​ឆ្ងល់​ថា យើង​មាន​ទឹក​គ្រប់​គ្រាន់​ឬ​ទេ ខណៈ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នោះ ហើយ​ទឹក​ក៏បាន​អស់​យ៉ាង​ឆាប់​រហ័ស​។ យើង​បាន​អស់​ទឹកផឹក ហើយ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​វែង​អន្លាយ ទៅ​រក​ច្រក​ចេញពី​ជ្រលង​យក្ស​នេះ​។ យើង​ក៏​បាន​អធិស្ឋាន ខណៈ​ពេល​ដែល​យើង​កំពុង​ដង្ហក់​រក​ទឹក​។ បន្ទាប់មក រឿង​ដែល​យើង​មិន​នឹក​ស្មាន​ដល់​ក៏បាន​កើត​ឡើង​។ ពេល​នោះ យើង​បាន​ឃើញ​ទឹក​សុទ្ធ​បី​ដប ដែលគេ​បាន​ដាក់​ក្នុង​ប្រឡោះ​ជញ្ជាំង​ថ្ម ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ខ្ញុំ​ដឹង​ថា អ្នក​នឹង​ត្រូវ​ការ​ទឹក​នេះ​។ សូម​ផឹក​ដោយ​រីករាយ!” យើង​ក៏បាន​មើល​មុខ​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ហួស​ចិត្ត ហើយក៏​បាន​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះ​។ យើង​ក៏បាន​ចាប់​ផ្តើម​ផឹក​ទឹក​នោះ​ពីរបី​ក្អឹក ហើយ​យក​ទឹក​នោះ​ទៅ​ជា​មួយ​យើង តាម​កំណាត់​ផ្លូវ​ចុង​ក្រោយ​ ចេញ​ពី​តំបន់​នោះ។ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​ការ​ស្រេក​ទឹក និង​អរ​ព្រះគុណ​ព្រះ​ខ្លាំង​ដូច​ពេល​នោះ​ទេ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មិន​ដែល​បាន​ទៅដល់​តំបន់​ជ្រលង​ភ្នំ គ្រែន ខេនញៀន​ទេ តែ​គាត់​ដឹង​ថា សត្វ​ក្តាន់​មាន​អាការៈ​ដូច​ម្តេច​ខ្លះ នៅ​ពេល​ដែល​វា​មាន​ការ​ស្រេក​ទឹក​ខ្លាំង ឬ​មាន​ការ​ភ័យ​ខ្លាច​។ ពាក្យ “ក្តាន់​ញី​ដង្ហក់” (ទំនុក​ដំកើង ៤២:‌១) ជា​ពាក្យ…

Read article