ព្រះអង្គស្រឡាញ់ តាំងពីមុនពេលយើងចាប់កំណើត
យេរេមា ១:១-១០ មុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង។ យេរេមា ១:៥ ខ្ញុំមានអារម្មណ៍ថា ប៊ូតុងឡែក( “likes”) ដែលមានរូបមេដៃ នៅលើហ្វេសប៊ុក គឺជាប៊ូតុងដែលយើងប្រើញឹកញាប់បំផុត ដើម្បីបង្ហាញថា យើងចូលចិត្តអ្វីមួយ។ ប៉ុន្តែ តាមពិត និមិត្តសញ្ញានៃការបញ្ជាក់អំពីការចូលចិត្តនេះ ទើបតែត្រូវបានគេប្រើប្រាស់ តាំងពីឆ្នាំ២០០៩ ។ លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជាអ្នករចនាប៊ូតុង “like” បានមានប្រសាសន៍ថា គាត់ចង់ជួយកែប្រែពិភពលោក ឲ្យក្លាយជាកន្លែងដែលមនុស្សមានការលើកទឹកចិត្ត ជាជាងជាន់ឈ្លីគ្នាទៅវិញទៅមក។ ប៉ុន្តែ លោករ៉ូសេនស្តេន មានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលមនុស្សជាច្រើនកំពុងតែញៀននឹងបណ្ដាញសង្គម ដែលកំពុងប្រើប្រាស់ប៊ូតុង “likes”។ ខ្ញុំយល់ឃើញថា រឿងនេះបានឆ្លុះបញ្ចាំងអំពីបញ្ហារបស់មនុស្សជាទូទៅ ដែលត្រូវការអ្នកដទៃបញ្ជាក់ អំពីការចូលចិត្ត និងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ យើងចង់ដឹងថា អ្នកដទៃពិតជាស្គាល់យើង កត់សំគាល់យើង ហើយជាពិសេសចូលចិត្តយើង។ បញ្ហានេះមិនមែនទើបតែកើតមានទេ។ មនុស្សជាតិមានចិត្តស្រេកឃ្លានចង់ស្គាល់ និងចង់ឲ្យគេស្គាល់ខ្លួនឯង តាំងពីសម័យដែលព្រះអម្ចាស់បង្កើតមនុស្សដំបូង។ ប៉ុន្តែ ប៊ូតុង “like” ហាក់ដូចជា មិនបានធ្វើឲ្យយើងពិតជាមានអារម្មណ៍ថា…
Read article