អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រទាន​អាហារ

លូកា ២៥:២៨-៣៥

រួច​ព្រះយេស៊ូវ​ទ្រង់​យកនំ​បុ័ង​នោះ​អរ​ព្រះគុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាមតែ​គេ​ចង់​បាន​។ យ៉ូហាន ៦:១១

មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ប្រញាប់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដ៏​មមាញឹក នៅ​មន្ទីរ​ពេទ្យ ដោយ​ឆ្ងល់​ថា តើ​គាត់​គួរ​ធ្វើ​ម្ហូប​អ្វី មុន​ពេល​ស្វាមី​គាត់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដែល​មាន​ការ​រវល់​ច្រើន​ដែរ​។ គាត់​បាន​ធ្វើ​ម្ហូប​សាច់​មាន់​នៅ​ថ្ងៃ​អា​ទិត្យ ហើយ​ញាំ​ម្ហូប​ដែល​នៅសល់ នៅ​ថ្ងៃ​ច័ន្ទ​។ បន្ទាប់មក នៅ​ថ្ងៃ​អង្គារ ពួក​គេ​ញាំ​ម្ហូប​សាច់​មាន់​ទៀត តែ​លើក​នេះ គឺ​ធ្វើ​មាន់​ដុត​។ គាត់​ក៏​បាន​រក​ឃើញ​សាច់​ត្រី​ពីរ​ដុំ ក្នុង​កន្លែង​បង្កក​សាច់ ក្នុង​ទូ​ទឹកកក តែ​គាត់​ដឹង​ថា ស្វាមី​គាត់​មិន​ចូល​ចិត្ត​ញាំ​សាច់​ត្រី​នោះ​ទេ​។ តែ​គាត់​មិន​អាច​រក​អ្វី​ផ្សេង​សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​ហើយ​ក្នុងរយៈ​ពេល​ពីរបី​នាទី គាត់​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ម្ហូប​សាច់​ត្រី​នោះ​។

នៅពេល​ដែល​គាត់​ដាក់​ចាន នៅ​លើ​តុ ស្វាមី​គាត់​ក៏បាន​មកដល់ គាត់​ក៏បាន​និយាយ​ប្រាប់​ស្វាមី​គាត់ ក្នុង​លក្ខណៈ​សុំ​ទោស​ថា “ខ្ញុំ​ដឹង​ថា នេះ​មិនមែន​ជា​ម្ហូប​ដែល​បង​ចូល​ចិត្ត​ទេ”។ ស្វាមី​គាត់​ក៏បាន​មើល​ទៅលើ ហើយ​និយាយ​ថា “មិន​អី​ទេ​អូន ឲ្យតែ​មាន​អាហារ​នៅ​លើ​តុ គឺ​បង​សប្បាយ​ចិត្ត​ហើយ”។

អាកប្ប​កិរិយា​របស់​ស្វាមី​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​ការ​ដឹង​គុណ និង​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ផ្គត់ផ្គង់​យើង​ជា​រៀង​រាល់​ថ្ងៃ ទោះ​យើង​មាន​ម្ហូប​អ្វី​បរិភោគ​ក៏ដោយ​។ ការ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ គឺជា​ការ​យក​គំរូ​តាម​ព្រះយេស៊ូវ​។ កាល​ព្រះ​អង្គ​សោយ​អាហារ​ជាមួយ​សាវ័ក​ពីរ​នាក់ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​លើក​នំ​ប៉័ង​ឡើង អរ​ព្រះគុណ ហើយក៏​បាន​កាច់​នំប៉័ង​ចែក​ពួកគេ​បរិភោគ(លូកា ២៤:៣០)។ ព្រះ​អង្គ​បាន​អរ​ព្រះគុណ​ព្រះវរបិតា ដូច​កាលពី​មុន​ផង​ដែរ គឺ​នៅពេល​ដែល​ព្រះអង្គ​ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​នាក់ ដោយ​ប្រើ​នំ​ប៉័ង​តែ​៥ដុំ និង​ត្រី​២​កន្ទុយ(យ៉ូហាន ៦:៩)។ ពេលណា​យើង​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ការ​ផ្គត់ផ្គង់​ដទៃ​ទៀត ការ​ដឹង​គុណ​របស់​យើង បាន​យក​គំរូ​តាម​ព្រះយេស៊ូវ ហើយ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ តើមាន​ការ​អ្វី​ខ្លះ ដែល​យើង​ចង់​អរ​ព្រះគុណ​ព្រះអង្គ​នៅ​ថ្ងៃ​នេះ?—Katara Patton

តើ​អ្នក​បាន​បង្ហាញ​ការ​ដឹង​គុណ​ដល់​ព្រះយេស៊ូវ ញឹក​ញាប់​ប៉ុណ្ណា? តើ​ការ​នេះ​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ និង​បំពេញ​តម្រូវការ​ផ្សេង​ទៀត ដែល​ទូល​បង្គំ​មាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៥-២៧ និង យ៉ូហាន ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles