មានអំណរនៅក្នុងការឲ្យ
កិច្ចការ ២០:១៧-២៤,៣៤-៣៥ ដែលឲ្យ នោះបានពរជាជាងទទួល។ កិច្ចការ ២០:៣៥ កាលកូនប្រុសរបស់អ្នកស្រីឃ័ររី(Keri) ដល់ពេលដែលត្រូវទទួលការវះកាត់មួយលើកទៀត ទាក់ទងនឹងជំងឺចុះខ្សោយសាច់ដុំ គាត់ចង់បង្វែរអារម្មណ៍របស់គាត់ ចេញពីស្ថានភាពរបស់គ្រួសារគាត់ ដោយធ្វើអ្វីម្យ៉ាងសម្រាប់អ្នកដទៃ។ ដូចនេះ គាត់ក៏បានប្រមូលស្បែកជើង ដែលកូនប្រុសគាត់ឈប់ពាក់ តែនៅល្អ ហើយគាត់ក៏បានយកស្បែកជើងទាំងនោះ ទៅបរិច្ចាគឲ្យអង្គការគ្រីស្ទបរិស័ទមួយ។ ការបរិច្ចាគរបស់គាត់ក៏បានបណ្តាលចិត្តមិត្តភក្តិ និងសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាងឲ្យចូលរួមជាមួយគាត់ ហើយមិនយូរប៉ុន្មាន ពួកគេប្រមូលបានស្បែកជើង២រយគូ សម្រាប់បរិច្ចាគ។ ទោះការបរិច្ចាគស្បែកជើងនោះ ត្រូវបានធ្វើឡើង ដើម្បីជាប្រយោជន៍ដល់អ្នកដទៃក៏ដោយ ក៏អ្នកស្រីឃ័ររីមានអារម្មណ៍ថា ក្រុមគ្រួសារគាត់បានទទួលព្រះពរលើសអ្នកដែលបានទទួលស្បែកជើងទាំងនោះទៅទៀត។ គាត់ថា ទង្វើសប្បុរសធម៌នោះ បានលើកទឹកចិត្តក្រុមគ្រួសារគាត់ណាស់ ហើយបានជួយឲ្យពួកគាត់ផ្តោតចិត្តទៅលើរឿងក្រៅខ្លួន។ សាវ័កប៉ុលបានដឹងអំពីសារៈសំខាន់នៃការឲ្យអំណោយ ដោយចិត្តសប្បុរស។ ក្នុងការធ្វើដំណើរទៅទីក្រុងយេរូសាឡិម គាត់ក៏បានឈប់នៅទីក្រុងអេភេសូរ។ គាត់ដឹងថា គាត់មិនទំនងជាមានឱកាសមកសួរសុខទុក្ខពួកជំនុំ ដែលគាត់បានបង្កើតនៅទីនោះទៀតទេ។ ក្នុងពាក្យចុងក្រោយ ទៅកាន់ពួកចាស់ទុំ គាត់ក៏បានរំឭកពួកគេ អំពីកិច្ចការដែលគាត់ខិតខំធ្វើថ្វាយព្រះ(កិច្ចការ ២០:១៧-២០) ហើយក៏បានលើកទឹកចិត្តពួកគេឲ្យខិតខំធ្វើការបម្រើព្រះអង្គផងដែរ(ខ.៣៥)។ បន្ទាប់មក គាត់ក៏បាននិយាយបញ្ចប់ដោយដកស្រង់ព្រះបន្ទូលព្រះយេស៊ូវថា “ដែលឲ្យនោះមានពរ ជាជាងទទួល”(ខ.៣៥)។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើការលះបង់ អស់ពីចិត្ត និងដោយបន្ទាបខ្លួន(លូកា ៦:៣៨)។ ពេលណាយើងចុះចូលនឹងការដឹកនាំរបស់ព្រះអង្គ…
Read article