ការល្បួងនៅតែកើតមាន
លោកុប្បត្តិ ៣៥:១-៥ ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ។ យ៉ូស្វេ ២៤:២៣ ពួកប្រុសៗខ្លះ នៅក្នុងក្រុមសិក្សាព្រះគម្ពីរ មានអាយុជិត៨០ឆ្នាំហើយ ដូចនេះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ពួកគេកំពុងព្យាយាមជម្នះការត្រេកត្រអាលផ្លូវភេទ។ វាជាការតយុទ្ធ ដែលបានចាប់ផ្តើមតាំងពីពេលពួកគេស្ថិតក្នុងវ័យយុវជន ហើយនៅតែបន្តមានក្នុងជីវិតពួកគេ។ ជារៀងរាល់ថ្ងៃ ពួកគេបានធ្វើការប្តេជ្ញាចិត្តថា នឹងដើរតាមព្រះយេស៊ូវ ដោយព្យាយាមជម្នះអំពើបាបនេះ ហើយក៏បានទូលសូមការអត់ទោសបាប នៅពេលណាពួកគេបានភ្លាត់ធ្វើខុសទៀត។ យើងប្រហែលមានការភ្ញាក់ផ្អើល នៅពេលណាបុរសដែលកោតខ្លាចព្រះ នៅតែតយុទ្ធនឹងការល្បួង នៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតពួកគេ តែយើងប្រហែលមិនគួរមានការភ្ញាក់ផ្អើលទេ។ រូបព្រះគឺជាអ្វីក៏ដោយ ដែលព្យាយាមជំនួសព្រះ នៅក្នុងចិត្តរបស់យើង ហើយពួកវានឹងលេចឡើងម្តងទៀត បន្ទាប់ពីយើងបានសន្និដ្ឋានថា ពួកវាលែងមានក្នុងជីវិតយើងទៀត តាំងពីយូរមកហើយ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ លោកយ៉ាកុបបានទទួលការជួយសង្គ្រោះ ឲ្យរួចពីពូរបស់គាត់ឈ្មោះឡាបាន់ និងលោកអេសាវ ជាបងប្រុសរបស់គាត់។ គាត់បានវិលត្រឡប់មកស្រុកបេតអែលវិញ ដើម្បីថ្វាយបង្គំព្រះ និងសរសើរដំកើងព្រះអង្គ សម្រាប់ព្រះពរជាច្រើន ដែលគាត់បានទទួល តែក្រុមគ្រួសារគាត់នៅតែបន្តរក្សាទុករូបព្រះរបស់សាសន៍ដទៃ ដែលលោកយ៉ាកុបត្រូវតែកប់ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរយ៉ូស្វេ បន្ទាប់ពីពួកអ៊ីស្រាអែលបាន ឈ្នះខ្មាំងសត្រូវ ក្នុងសង្គ្រាម ហើយចូលតាំងទីលំនៅក្នុងទឹកដីកាណាន លោកយ៉ូស្វេនៅតែបន្តជំរុញពួកគេ…
Read article