ការដាក់ដង្វាយ ដោយចិត្តសប្បុរស
២របាក្សត្រ ៩:៦-១១ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ។ ២កូរិនថូស ៩:៧ ភរិយាខ្ញុំ ឈ្មោះស៊ូ(Sue)បានធ្វើការមួយសប្តាហ៍ម្តង ក្នុងក្លិបសិក្សាព្រះគម្ពីរប៊ីបសម្រាប់សិស្សសាលា។ នៅទីនោះ គេបានលើកទឹកចិត្តក្មេងៗឲ្យដាក់ដង្វាយ ដើម្បីជួយដល់កុមារ ក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម។ រយៈពេល១សប្តាហ៍ បន្ទាប់ពីស៊ូបានប្រាប់មែគី(Maggie) ជាចៅស្រីរបស់យើង មានអាយុ១១ឆ្នាំ អំពីគម្រោងនេះ យើងក៏បានទទួលសំបុត្រមួយច្បាប់ពីគាត់។ ក្នុងស្រោមសំបុត្រនោះ យើងឃើញមានលុយ៣.៤៥ដុល្លា ភ្ជាប់ជាមួយក្រដាសមួយសន្លឹក ដែលគាត់បានសរសេរពីលើថា “ចៅមានលុយសម្រាប់ជួយក្មេងៗនៅប្រទេសអ៊ុយក្រែន តែប៉ុណ្ណេះទេ។ ចៅនឹងផ្ញើថែមទៀត នៅពេលក្រោយ”។ ស៊ូមិនបានប្រាប់មែគី ឲ្យជួយដល់ក្មេងៗទាំងនោះទេ តែព្រះវិញ្ញាណបរិសុទ្ធប្រហែលជាបានបណ្តាលចិត្តនាង។ ហើយមែគីស្រឡាញ់ព្រះយេស៊ូវ ហើយបានព្យាយាមរស់នៅថ្វាយព្រះអង្គ ក៏បានឆ្លើយតបចំពោះការបណ្តាលចិត្តនេះ។ យើងអាចរៀនសូត្របានច្រើនណាស់ នៅពេលដែលយើងគិតអំពីអំណោយដ៏តូច ដែលនាងបានឲ្យដល់ចិត្តដ៏ធំទូលាយ។ ការនេះបានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ២កូរិនថូស ជំពូក៩។ ទីមួយ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវតែព្រោះ “ដោយចិត្តសប្បុរស”(ខ.៦)។ អំណោយដែលបានឲ្យដោយមិនសោកស្តាយ គឺជាអំណោយសប្បុរស។ សាវ័កប៉ុលក៏បានបង្រៀនផងដែរថា យើងត្រូវឲ្យអំណោយ ដោយអំណរ តាមការបណ្តាលចិត្តរបស់ព្រះ និងតាមលទ្ធភាពរបស់យើង គឺមិនមែនដោយបង្ខំចិត្តនោះទេ(ខ.៧)។…
Read article