June 12, 2024

You are here:
ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ

ទំនុក​ដំកើង ១៣៩:១៣-១៨ ទូល​បង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរកោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​។ ទំនុក​ដំកើង ១៣៩:១៤ វិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការ​យល់​ដឹង​អំពី​របៀប​ដែល​ខួរ​ក្បាល​មាន​ដំណើរ​ការ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​វិទ្យាសាស្ត្រ​បាន​ទទួល​ស្គាល់​ថា ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​យល់​ដឹង​អំពី​ខួរ​ក្បាល​មនុស្ស​។ ពួកគេ​មាន​យល់​ដឹង​អំពី​រចនា​សម្ព័ន្ធ​របស់​ខួរ​ក្បាល ផ្នែក​ខ្លះ​នៃ​មុខងារ​របស់​វា និង​ផ្នែក​នៃ​ខួរ​ក្បាល ដែល​ឆ្លើយតប​ចំពោះ​បរិស្ថាន​ជុំ​វិញ ភ្ញោច​ញាណ​របស់​យើង​ឲ្យ​មាន​ការ​ឆ្លើយតប បង្កើត​ឲ្យ​មាន​ចលនា និង​ផ្ទុក​ទៅ​ដោយ​អារម្មណ៍​។ ប៉ុន្តែ ពួកគេ​នៅតែ​មិន​អាច​យល់ អំពី​របៀប​ដែល​ទំនាក់​ទំនង​ទាំង​អស់​នេះ រួម​ចំណែក​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អាកប្ប​កិរិយា ការ​យល់​ដឹង និង​ការ​ចងចាំ​ឡើយ​។ មនុស្ស​ជាតិ គឺជា​ស្នា​ព្រះ​ហស្ត​ដែល​មាន​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដែល​នៅតែ​មាន​អាថ៌កំបាំង​ជា​ច្រើន​ដែល​យើង​មិន​ដឹង។ ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់ ភាព​អស្ចារ្យ​នៃ​រូបកាយ​របស់​មនុស្ស​។ ទ្រង់​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ក្នុង​ការ​សរសើរ​ដំកើង​ព្រះ​ចេស្តា​របស់​ព្រះអម្ចាស់ ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​ការ​គ្រប់​គ្រង​របស់​ព្រះអង្គ មក​លើ​ដំណើរ​ការ​នៃ​ធម្មជាតិ​ទាំងមូល គឺ​ដូច​ដែល​ព្រះអង្គ “ផ្សំ​គ្រឿង​នៃ​ស្តេច​ដាវីឌ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុក​ដំកើង ១៣៩:១៣)។ ទ្រង់​បាន​រៀបរាប់​ទៀត​ថា “ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរកោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់”(ខ.១៤)។ មនុស្ស​នៅ​សម័យ​បុរាណ​បាន​យល់​ឃើញថា ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ គឺជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ(មើល​សា​ស្តា ១១:៥)។ ទោះ​ស្តេច​ដាវីឌ​មាន​ការ​យល់​ដឹង​មាន​កំណត់ អំពី​ភាព​ស្មុគស្មាញ​ដ៏​អស្ចារ្យ​របស់​រូបកាយ​មនុស្ស​ក៏ដោយ ក៏​ទ្រង់​នៅ​តែ​ឈរ​ស្ញប់​ស្ញែង ចំពោះ​ស្នា​ព្រះ​ហស្ត…

Read article