ការរំពឹងថា ព្រះយេស៊ូវនឹងយាងមកវិញ
ម៉ាថាយ ២៤:៣៦-៤៤ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។ ម៉ាថាយ ២៤:៤៤ មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ ប៉ុល(Paul) កំពុងរង់ចាំជាងមកជួសជុលទូរទឹកកករបស់គាត់។ គាត់ក៏បានបើកទូរស័ព្ទរបស់គាត់ ឃើញសារដែលក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកបានផ្ញើមក។ ក្នុងសារនោះ គាត់ឃើញគេសរសេរថា “យេស៊ូវ កំពុងធ្វើដំណើរមកហើយ រំពឹងថា នឹងមកដល់នៅម៉ោងប្រហែល ១១:៣៥នាទីព្រឹក”។ មិនយូរប៉ុន្មាន លោកប៉ុលក៏បានដឹងថា តាមពិត ជាងជួសជុលនោះមានឈ្មោះយេស៊ូវ។ ប៉ុន្តែ តើយើងអាចរំពឹងថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃ នឹងយាងមកដល់នៅពេលណា? កាលព្រះអង្គបានយាងមកយកកំណើតជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ហើយបានទទួលទោសនៃបាបរបស់យើង ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងយាងមកវិញ តែមានតែព្រះវរបិតាទេ ដែលបានជ្រាបថា ព្រះអង្គនឹងយាងមក “នៅថ្ងៃ និងម៉ោងណា”(ម៉ាថាយ ២៤:៣៦)។ តើយើងនឹងមានការផ្លាស់ប្តូរអាទិភាពរបស់យើង ក្នុងការរស់នៅប្រចាំថ្ងៃ ដូចម្តេចខ្លះ បើសិនជាយើងពិតជាបានដឹង អំពីពេលដែលព្រះអង្គសង្រ្គោះរបស់យើងនឹងយាងមកវិញ?(យ៉ូហាន ១៤:១-៣)។ ដើម្បីដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្ន ក្នុងការត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានមានបន្ទូលថា “ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត”(ម៉ាថាយ ២៤:៤៤)។ ព្រះអង្គបានក្រើនរំឭកយើង…
Read article