សង្ឃឹមថា នឹងបានការប្រោសឲ្យជា
យ៉ូហាន ៥:១-៩ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ។ យ៉ូហាន ៥:៩ ហេតុផលថ្មីមួយដែលធ្វើឲ្យគេមានសង្ឃឹមបានលេចឡើង សម្រាប់មនុស្សដែលពិការ ដោយសារមានរបួសនៅឆ្អឹងខ្នង។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់ បានរកឃើញវិធីភ្ញោចប្រព័ន្ធប្រសាទឲ្យលូតលាស់ឡើងវិញ ដើម្បីតភ្ជាប់នូវសរសៃប្រសាទរវាងសាច់ដុំ និងខួរក្បាលដែលបានដាច់។ ការបណ្ដុះនេះបានជួយឲ្យសត្វកណ្តុរដែលពិការ អាចដើរឡើងវិញបាន ហើយគេនឹងបន្តធ្វើតេស្ដ ដើម្បីកំណត់ឲ្យច្បាស់ថា ការព្យាបាលនោះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សឬអត់។ អ្វីដែលអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរក សម្រាប់អ្នកដែលមានភាពពិការ ក៏ជាអ្វីព្រះយេស៊ូវបានប្រទានមក តាមរយៈការអស្ចារ្យផងដែរ។ មានពេលមួយ ព្រះអង្គយាងទៅស្រះទឹក បេថែសដា ជាកន្លែងដែលមនុស្សជាច្រើនមានជំងឺ បានទៅ ដោយសង្ឃឹមថា នឹងទទួលបានការប្រោសឲ្យជា។ ព្រះអង្គក៏បានទតឃើញបុរសម្នាក់ ដែលពិការ៣៨ឆ្នាំហើយ(យ៉ូហាន ៥:៥)។ បន្ទាប់ពីបុរសនោះបានបញ្ជាក់ច្បាស់ថា គាត់ពិតជាចង់ទទួលការប្រោសឲ្យជា ព្រះអង្គក៏បានបង្គាប់គាត់ឲ្យក្រោកឈរ ហើយដើរ។ “ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ”(ខ.៩)។ ព្រះអង្គមិនបានសន្យាថា ជំងឺខាងសាច់ឈាមរបស់យើងនឹងបានជាទាំងអស់ ក្នុងជីវិតនៅលើផែនដីនេះទេ ហើយមានមនុស្សផ្សេងទៀត នៅមាត់ស្រះនោះ ដែលមិនបានទទួលការប្រោសឲ្យជានៅថ្ងៃនោះ។ តែអ្នកដែលជឿព្រះអង្គ អាចដកពិសោធន៍នឹងការប្រោសឲ្យជា ដែលព្រះអង្គប្រទាន គឺប្រោសឲ្យជាពីភាពអស់សង្ឃឹម ទៅជាមានសង្ឃឹម ពីភាពជូរល្វីង ទៅជាប្រកបដោយព្រះគុណ ពីសេចក្តីសម្អប់ទៅជាសេចក្តីស្រឡាញ់ ពីការចោទប្រកាន់ ទៅជាការអត់ទោស។…
Read article