មិត្តសំឡាញ់សម្រាប់មនុស្សឯកោ
ទំនុកដំកើង ៦៨:៣-៦,១៩ ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង។ ទំនុកដំកើង ៦៨:៦ អ្នកស្រី ហូលី ឃុគ(Holly Cooke) មិនមានមិត្តភក្តិសូម្បីតែម្នាក់ ពេលគាត់ផ្លាស់មករស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីធ្វើការនៅទីនោះ។ គាត់មានអារម្មណ៍វេទនា នៅចុងសប្តាហ៍។ ទីក្រុងឡុងដ៍ស្ថិតក្នុងចំណោមទីក្រុងដែលប្រជាជនមានការពិបាកចិត្តច្រើនជាងគេ នៅលើពិភពលោក នេះបើយោងតាមការស្ទង់មតិជាសកល ៥៥ភាគរយ នៃប្រជាជននៅទីក្រុងនេះបាននិយាយថា ពួកគេមានអារម្មណ៍ឯកោ ខណៈពេលដែលនៅទីក្រុងលីសបិន ប្រទេសប៉ទុយហ្កាល់ មានប្រជាជនតែ១០ភាគរយៈប៉ុណ្ណោះ ដែលមានអារម្មណ៍ឯកោ។ ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ អ្នកស្រីហូលី ក៏បានជម្នះការភ័យខ្លាចរបស់គាត់ ដោយបង្កើតបណ្តាញសង្គមមួយ ដែលមានឈ្មោះថា ក្លិបនារីឯកោនៅទីក្រុងឡុងដ៍ ហើយក្រោយមក មានមនុស្សប្រហែល ៣ម៉ឺន៥ពាន់នាក់ បានចូលរួម។ មានការជួបជុំតាមក្រុមតូចៗ រៀងរាល់សប្តាហ៍ នៅកន្លែងពិកនិក ក្នុងសួនច្បារ នៅកន្លែងរៀនសិល្បៈ នៅថ្នាក់រៀនធ្វើគ្រឿងអលង្ការ នៅកន្លែងអាហារពេលល្ងាច និងសូម្បីតែនៅកន្លែងហាត់ប្រាណក៏ដោយ។ បញ្ហាប្រឈមនៃភាពឯកោ មិនមែនទើបតែកើតមានក្នុងសម័យយើងទេ ហើយការប្រោសឲ្យជាសម្រាប់អារម្មណ៍ឯកោក៏បានកើតមានតាំងពីយូរមកហើយ។ គឺដូចដែលស្តេចដាវីឌបានសរសើរដំកើងព្រះអម្ចាស់ថា ព្រះអង្គប្រោសមនុស្សឯកោ ឲ្យមានគ្រួសារ ហើយក៏នាំអ្នកជាប់ចំណង ឲ្យចេញទៅរកសេរីភាព ដោយសម្លេងច្រៀង(ទំនុកដំកើង ៦៨:៦)។ ការទូលសូមព្រះអម្ចាស់ឲ្យនាំយើងទៅរកមិត្តភក្តិ ដែលមានលក្ខណៈដូចព្រះគ្រីស្ទ…
Read article