ការភ័យខ្លាចដ៏ត្រឹមត្រូវ
និក្ខមនំ ២០:១៨-២១ កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់។ និក្ខមនំ ២០:២០ មនុស្សជាច្រើនមានការភ័យខ្លាចមិនសមហេតុផល ចំពោះអ្វីមួយ ឬស្ថានភាពអ្វីមួយ រៀងៗខ្លួន។ អ្នកខ្លះខ្លាចសត្វពីងពាង(ទោះអ្នកខ្លះបានប្រកែកថា ការខ្លាចសត្វពីងពាងជារឿងធម្មតាក៏ដោយ)។ អ្នកខ្លះទៀតខ្លាចប៉េងប៉ោង ហើយអ្នកផ្សេងទៀតខ្លាចស្ករសូកូឡា។ ការភ័យខ្លាចទាំងនេះ ស្ថិតក្នុងចំណោមការភ័យខ្លាចប្លែកៗជាង៤០០ ដែលពិតជាមានមែន និងត្រូវបានគេធ្វើការសិក្សា និងកត់ត្រាទុកក្នុងឯកសារ។ និយាយរួម មនុស្សយើងហាក់ដូចជាអាចមានការភ័យខ្លាច ចំពោះរឿងភាគច្រើន ដែលកើតមានក្នុងពិភពលោក។ ពួកអ៊ីស្រាអែលក៏មានការភ័យខ្លាច បន្ទាប់ពីពួកគេបានទទួលក្រឹត្យវិន័យ១០ប្រការ គឺដូចមានសេចក្តីចែងថា “កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ”(និក្ខមនំ ២០:១៨)។ លោកម៉ូសេក៏បានកម្សាន្តចិត្តពួកគេ ដោយមានប្រសាសន៍គួរឲ្យចាប់អារម្មណ៍បំផុតថា “កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ”(ខ.២០)។ ត្រង់ចំណុចនេះ លោកម៉ូសេមិនបាននិយាយជាន់កែងខ្លួនឯងទេ នៅពេលដែលគាត់ប្រាប់គេកុំឲ្យមានការភ័យខ្លាច តែគាត់ក៏បានប្រាប់គេឲ្យកោតខ្លាចដល់ព្រះវិញ។ តាមពិត ក្នុងព្រះគម្ពីរដើមភាសាហេព្រើរ ពាក្យ “ខ្លាច” យ៉ាងហោចណាស់ មានន័យពីរ គឺការភ័យញ័រចំពោះអ្វីមួយ ឬការកោតខ្លាច ដោយការគោរពចំពោះព្រះ។ យើងប្រហែលអស់សំណើច…
Read article