អ្នកខ្លាំងពូកែខាងការអធិស្ឋាន
អេភេសូរ ១:១៥-២៣ នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ។ អេភេសូរ ១:១៦ លោកជន(Jørn) ជាកសិករ ដែលជួលដីស្រែរបស់គេ ដើម្បីធ្វើស្រែ។ គេមិនគិតថា គាត់នឹងទទួលបានផលចំណេញច្រើននោះទេ។ តែទោះគាត់មានភ្នែកខ្សោយ និងកាយសម្បទាមិនគ្រប់គ្រាន់ក៏ដោយ គាត់បានធ្វើការលះបង់ ដើម្បីអ្នកភូមិរបស់គាត់ ក្នុងប្រទេសនរវេយ ដោយអធិស្ឋានឲ្យពួកគេ អស់ជាច្រើនយប់ នៅពេលណាការឈឺចាប់ក្នុងខ្លួនគាត់ ធ្វើឲ្យគាត់មិនអាចគេងលក់។ ក្នុងការអធិស្ឋាននោះ គាត់បានអធិស្ឋានឲ្យពួកគេ ម្តងមួយគ្រួសារ ដោយបញ្ចេញឈ្មោះរបស់ពួកគេម្នាក់ៗ និងថែមទាំងបានអធិស្ឋានឲ្យក្មេងៗដែលគាត់មិនទាន់បានជួបផងដែរ។ អ្នកភូមិស្រឡាញ់វិញ្ញាណដ៏សុភាពរបស់គាត់ ហើយក៏បានទៅសុំយោបល់ និងការណែនាំប្រកបដោយប្រាជ្ញាពីគាត់។ បើសិនជាគាត់មិនអាចជួយពួកគេ តាមរបៀបជាក់ស្តែងណាមួយ ពួកគេនៅតែមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រទានពរពួកគេ តាមរយៈសេចក្តីស្រឡាញ់ដែលគាត់បានបង្ហាញដល់ពួកគេ ដោយបានទទួលសេចក្តីស្រឡាញ់ពីគាត់។ នៅពេលដែលលោកជនទទួលមរណៈភាព គេបានធ្វើពិធីបុណ្យសពធំជាងគេសម្រាប់គាត់ នៅក្នុងសហគមន៍របស់ពួកគេ ទោះគាត់មិនមានសាច់ញាតិនៅក្នុងភូមិនោះក៏ដោយ។ ការអធិស្ឋានរបស់គាត់ បានបង្កើតផលផ្លែជាច្រើនហួសក្តីស្រមៃរបស់គាត់។ បុរសដែលបានបន្ទាបខ្លួននេះ បានយកគំរូតាមសាវ័កប៉ុល ដែលបានស្រឡាញ់មនុស្សដែលគាត់បានបម្រើ និងអធិស្ឋានឲ្យពួកគេ កាលគាត់កំពុងជាប់ឃុំក្នុងគុក។ គាត់បានសរសេរសំបុត្រទៅពួកជំនុំនៅទីក្រុងអេភេសូរ កាលគាត់កំពុងជាប់គុក នៅទីក្រុងរ៉ូម ដោយអធិស្ឋានសូមព្រះអម្ចាស់ ប្រទានពួកគេនូវ “ព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា…
Read article