រៀនសូត្រពីគ្នាទៅវិញទៅមក
នាងរស់ ២:១១-១២ ៣:១-៦ គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្តីនាងស្លាប់ចោលទៅ។ នាងរស់ ២:១១ រយៈពេលប៉ុន្មានឆ្នាំ មុនពេលកម្មវិធីហ្ស៊ូម(Zoom) ត្រូវបានគេយកមកប្រើ ក្នុងការជួបជុំជាក្រុមពីចម្ងាយ តាមបណ្ដាញអ៊ីនធឺណិត មិត្តភក្តិខ្ញុំម្នាក់បានអញ្ជើញខ្ញុំ ឲ្យចូលរួមជាមួយគាត់ ក្នុងការជួបគ្នាតាមអនឡាញមើលមុខគ្នាឃើញ ដើម្បីពិភាក្សាគ្នាអំពីកម្មវិធីមួយ។ តាមរយៈភាពតានតឹងដែលខ្ញុំបានបង្ហាញក្នុងអ៊ីមែល ដែលខ្ញុំបានផ្ញើទៅគាត់ គាត់អាចមើលដឹងថា ខ្ញុំមិនទាន់យល់អំពីរបៀបចូលរួមជាមួយគាត់ ដូចនេះ គាត់ក៏បានណែនាំខ្ញុំ ឲ្យស្វែងរកក្មេងជំទង់ម្នាក់ ជួយពន្យល់ខ្ញុំអំពីរបៀបចូលរួមក្នុងការជួបគ្នាតាមអនឡាញមើលមុខគ្នាឃើញ។ ការណែនាំរបស់គាត់ បានចង្អុលបង្ហាញ អំពីតម្លៃនៃទំនាក់ទំនងរវាងមនុស្ស ស្ថិតក្នុងជំនាន់ផ្សេងគ្នា។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំនាក់ទំនងរវាងនាងរស់ និងនាងណាអូមី។ គេច្រើនតែសរសើរនាងរស់ ដោយសារគាត់ជាកូនប្រសារស្រី ដែលមានចិត្តស្មោះត្រង់ ដែលបានសម្រេចចិត្តមិនវិលត្រឡប់ទៅស្រុកកំណើត ដើម្បីរួមដំណើរជាមួយនាងណាអូមីជាម្តាយក្មេក ទៅភូមិបេថ្លេហិម(នាងរស់ ១:១៦-១៧)។ នៅពេលដែលពួកគេទៅដល់ភូមិនោះ នាងរស់ក៏បានប្រាប់នាងណាអូមីថា “ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ”(២:២)។ នាងបានជួយស្រ្តីចំណាសម្នាក់នេះ ដែលក្រោយមក បានជួយនាងឲ្យបានរៀបការជាមួយលោកបូអូស ជាម្ចាស់ស្រែ។ ការណែនាំរបស់នាងណាអូមី សម្រាប់នាងរស់ បានបណ្តាលចិត្តលោកបូអូស ឲ្យទិញទ្រព្យសម្បត្តិរបស់បងប្អូនសាច់ថ្លៃរបស់នាង ហើយក៏បានទទួលយកនាងជាភរិយា(៤:៩-១០)។…
Read article