June 30, 2024

You are here:
តើ​អំពល់​អ្វី​ដល់​អ្នក?

យ៉ូហាន ២១:១៥-២២ នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ក្មួយ​ស្រី​ខ្ញុំ​អាយុ៦ឆ្នាំ បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ទទួល​បាន​ស្ករ​គ្រាប់​ មាន​រស់​ជាតិ​ស្តូ្របឺរី តែ​បង​ប្អូន​គាត់​ទទួល​បាន​ស្ករ​គ្រាប់​មាន​រស់​ជាតិ​ទំពាំង​បាយ​ជូរ? តាមរយៈ​អាកប្ប​កិរិយា​របស់​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ ខ្ញុំ​រៀន​សូត្រ​បាន​ថា ក្មេងៗ​ច្រើនតែ​ប្រៀបធៀប​របស់​អ្វី​ដែល​គាត់​បាន​ទទួល ជាមួយនឹង​របស់​អ្វី​ដែល​អ្នក​ដទៃ​បាន​ទទួល​។ បញ្ហា​នេះ​មានន័យថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយមីង​ដែល​ស្រឡាញ់​ពួក​គាត់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា មុន​នឹង​ឲ្យ​អ្វីមួយ​ដល់​ពួកគេ​។ ជួនកាល ខ្ញុំ​ក៏​បាន​ប្រៀបធៀប​របស់​អ្វី​ដែល​ព្រះ​ប្រទាន​ខ្ញុំ ជាមួយនឹង​របស់​ដែល​ព្រះអង្គ​ប្រទាន​អ្នក​ដទៃ​ផង​ដែរ​។ ខ្ញុំ​ទូល​សួរ​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ទូល​បង្គំ​បាន​របស់​នេះ តែ​នាង​បាន​របស់​នោះ​អញ្ចឹង?” សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្វី​ដែល​លោក​ស៊ីម៉ូន ពេត្រុស​បាន​សួរ​ព្រះយេស៊ូវ នៅ​សមុទ្រ​កាលីឡេ​។ កាល​នោះ ព្រះយេស៊ូវ​ទើបតែ​បាន​ប្រទាន​ការ​ស្អាង​ឡើង​វិញ និង​ការ​អត់​ទោស​បាប​ដល់​គាត់ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​ការ​ស្លាប់ ដោយសារ​សេចក្តី​ជំនឿ(យ៉ូហាន ២១:‌១៥-១៩)។ ពេល​នោះ គាត់​មិន​បាន​ឆ្លើយ​តប​ថា បាទ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ទេ តែ​គាត់​បែរជា​សួរ​ព្រះ​អង្គ​ថា​ “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏បាន​​ឆ្លើយ​តប​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ដូច​នេះ ចំពោះ​យើង​ផង​ដែរ​។ ពេលណា​ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ទិសដៅ ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​យើង​ហើយ…

Read article