ការបោះជំរុំរបស់ជាតិសាសន៍ទាំងមូល
លេវីវិន័យ ២៣:៣៣-៤៣ រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង។ លេវីវិន័យ ២៣:៤០ មានពេលមួយខ្ញុំបានទៅបោះជំរុំ ក្នុងតំបន់ដែលមានសត្វព្រៃច្រើន នៅពេលយប់ នៅក្រោមផ្ទៃមេឃនៃតំបន់អាហ្វ្រិកខាងលិច ដែលមានផ្កាយភ្លឺផ្លេក។ នៅរដូវប្រាំងយើងអាចបោះជំរុំ ដោយមិនចាំបាច់មានតង់សម្រាប់គេងក៏បាន ប៉ុន្តែ ការដុតភ្លើងបំភ្លឺពិតជាសំខាន់ណាស់។ ប៉ារបស់ខ្ញុំក៏បានប្រាប់ខ្ញុំឲ្យជួយមើលភ្លើងកុំឲ្យរលត់ ខណៈពេលដែលគាត់បន្ថែមកំណាត់ឈើពីលើភ្លើង។ ភ្លើងធ្វើឲ្យសត្វព្រៃមិនហ៊ានចូលមកជិតយើង។ សត្វដែលព្រះបានបង្កើតមានភាពអស្ចារ្យ ប៉ុន្តែ យើងមិនដែលចង់ឲ្យសត្វខ្លារខិន ឬសត្វពស់លបចូលក្នុងកន្លែងបោះជំរុំរបស់យើងទេ។ ប៉ារបស់ខ្ញុំជាបេសកជន នៅតំបន់ខាងជើងនៃប្រទេសហ្គាណា ហើយគាត់ពូកែរៀនសូត្រពីអ្វីៗនៅជុំវិញខ្លួនគាត់។ ការបោះជំរុំក៏បានផ្តល់ឱកាសឲ្យយើងរៀនសូត្របានច្រើនដែរ។ព្រះអម្ចាស់បានប្រើការបោះជំរុំជាឱកាស ដើម្បីបង្រៀនរាស្រ្តរបស់ព្រះអង្គ។ រៀងរាល់មួយឆ្នាំម្តង ពួកអ៊ីស្រាអែលត្រូវរស់នៅក្នុងជម្រក ធ្វើពី “ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង” អស់រយៈពេលពេញមួយសប្តាហ៍(លេវីវិន័យ ២៣:៤០)។ ព្រះអម្ចាស់មានគោលបំណងពីរយ៉ាង សម្រាប់ប្រពៃណីនេះ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា “ពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ ដើម្បីឲ្យអស់ទាំងដំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក”(ខ.៤២-៤៣)។ ប៉ុន្តែ ព្រឹត្តិការណ៍នោះក៏មានលក្ខណៈជាពិធីបុណ្យផងដែរ ព្រោះព្រះអង្គបានប្រាប់ពួកគេឲ្យអរសប្បាយ នៅចំពោះព្រះអង្គ ឲ្យបាន៧ថ្ងៃ(ខ.៤០)។ អ្នកខ្លះប្រហែលជាគិតថា ការបោះជំរុំគ្រាន់តែបាននាំមកនូវភាពសប្បាយរីករាយ ប៉ុន្តែ ព្រះអម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលចំណាយពេលបោះជំរុំ១សប្តាហ៍ ដើម្បីឲ្យពួកគេនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអង្គ ដោយចិត្តរីករាយ។ យើងងាយនឹងភ្លេចអត្ថន័យនៃពិធីបុណ្យសំខាន់ៗរបស់គ្រីស្ទបរិស័ទ។…
Read article