July 5, 2024

You are here:
បោក​ចំបាប់​ជាមួយ​ព្រះអម្ចាស់

លោកុប្បត្តិ ៣២:២២-៣២ ដូច្នេះ យ៉ាកុប​នៅតែ​ម្នាក់ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ​។ លោកុប្បត្តិ ៣២:២៤ មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​រាប់អាន​ជា​យូរ​មក​ហើយ បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ បន្ទាប់ពី​ស្វាមី​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព​។ ក្នុង​សំបុត្រ​នោះ​គាត់​បាន​សរសេរ​ថា “លោក​អ័ឡិន(Alan) គឺជា​អ្នក​បោក​ចំបាប់​ជាមួយ​ព្រះ​។ គាត់​ប្រៀប​ដូចជា​លោក​យ៉ាកុប ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ទទួល​ជឿ​ព្រះ រហូត​ដល់​ពេល​សព្វថ្ងៃ”។ ខ្ញុំ​មិន​ដែល​បាន​គិត​ចង់​ប្រៀបធៀប​ការ​ត​យុទ្ធ​របស់​ស្វាមី​ខ្ញុំ ជាមួយ​នឹង​ការ​ត​យុទ្ធ​របស់​លោក​យ៉ាកុប​ជា​ព្ធយុកោ​របស់​សាសន៍​អ៊ីស្រាអែល​នោះ​ទេ ប៉ុន្តែ គាត់​មាន​ចំណុច​ដែល​ដូច​លោក​យ៉ាកុប​។ ពេញ​មួយ​ជីវិត​គាត់ គាត់​មាន​សំណួរ​ជា​ច្រើន សម្រាប់​ព្រះអម្ចាស់ ជា​ការ​ត​យុទ្ធ​នឹង​ព្រះអង្គ ដែល​ប្រៀប​ដូចជា​លោក​យ៉ាកុប​បោក​ចំបាប់​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ គាត់​ស្រឡាញ់​ព្រះ តែ​មិន​តែងតែ​អាច​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា ព្រះអង្គ​ស្រឡាញ់​គាត់ បាន​អត់​ទោស​ឲ្យ​គាត់ ហើយ​ស្តាប់​ឮ​គាត់​អធិស្ឋាន​ទេ​។ តែ​ជីវិត​គាត់​បាន​ទទួល​ព្រះពរ​ជា​ច្រើន ហើយ​គាត់​ក៏មាន​ឥទ្ធិពល​ជា​វិជ្ជមាន ទៅ​លើ​មនុស្ស​ជា​ច្រើន​។ ជីវិត​របស់​លោក​យ៉ាកុប​មាន​ចារិក​លក្ខណៈ​ជា​ការ​ត​យុទ្ធ​។ គាត់​បាន​ធ្វើ​ការ​បោក​បញ្ឆោត​លោក​អេសាវ ជា​បង​ប្រុស​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​ធ្វើ​ជា​បង​ច្បង​។ គាត់​បាន​រត់ចោល​ផ្ទះ ហើយ​បាន​តយុទ្ធ​ជា​ច្រើន​ឆ្នាំ​ជាមួយ​លោក​ឡាបាន់​ ជា​សាច់​ញាតិ និង​ជា​ឪពុក​ក្មេក​របស់​គាត់​។ បន្ទាប់មក គាត់​ក៏បាន​រត់​គេច​ពី​លោក​ឡាបាន់​ទៀត​។ គាត់​ស្ថិត​ក្នុង​ភាព​ឯកោ ហើយ​ខ្លាច​មិន​ហ៊ាន​ជួប​​លោក​អេសាវ​។ ប៉ុន្តែ គាត់​ក៏​បាន​ជួប​ទេវតា​របស់​ព្រះអម្ចាស់(លោកុប្បត្តិ ៣២:១) ដែល​ប្រហែល​ជា​ការ​រំឭក អំពី​ការ​យល់សប្តិ​ដែល​ព្រះអម្ចាស់​បាន​បណ្តាល​ឲ្យ​គាត់​មាន កាលពី​មុន(២៨:១០-២២)។ បន្ទាប់​មក លោក​យ៉ាកុប​ក៏​បាន​បោក​ចំបាប់​ជាមួយ “បុរស​ម្នាក់”…

Read article