ជាប់ខ្លួននៅក្នុងភក់ជ្រៅ
យេរេមា ៣៨:១-១០ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ។ ហេព្រើរ ៦:១០ ថ្ងៃមួយ នៅក្នុងរោងចក្រផលិតស្ករសូកូឡា ម៉ាស ក្នុងរដ្ឋផេនស៊ីលវេនា មានកម្មករពីរនាក់បានធ្លាក់ចូលក្នុងស៊ីទែនធំមួយ ដែលផ្ទុកទៅដោយស្ករសូកូឡារាវ។ អ្នកខ្លះប្រហែលជាគិតថា វាជារឿងដែលកំប្លែង ឬប្រហែលជាគិតថា វាជាលទ្ធផលដែលគួរឲ្យពេញចិត្តរបស់អ្នកដែលចូលចិត្តស្ករសូកូឡា។ បុរសទាំងនេះមិនមានរបួសទេ តែពួកគេបានជាប់នៅក្នុងស៊ីទែនដែលមានទឹកស្ករសូកូឡាផ្អែមឆ្ងាញ់ត្រឹមចង្កេះ ដោយមិនអាចចេញមកខាងក្រៅ ដោយខ្លួនឯងបាន។ ទីបំផុត ក្រុមអ្នកពន្លត់អគ្គីភ័យក៏បានចោះប្រហោង នៅចំហៀងស៊ីទែននោះ ដើម្បីជួយពួកគេចេញមកខាងក្រៅ ដោយសុវត្ថិភាព។ កាលហោរា យេរេមា បានជាប់ខ្លួនក្នុងភក់ នៅក្នុងគុកងងឹត រឿងរបស់គាត់មិនមានរស់ជាតិផ្អែមដូចនេះទេ។ ក្នុងនាមគាត់អ្នកនាំព្រះរាជសាររបស់ព្រះ មកប្រកាសដល់ប្រជាជននៅទីក្រុងយេរូសាឡិម គាត់ក៏បានប្រាប់ពួកគេ ឲ្យចាកចេញពីទីក្រុងយេរូសាឡិមជាបន្ទាន់ ព្រោះទីក្រុងនេះនឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃកងទ័ពរបស់ស្តេចបាប៊ីឡូន(យេរេមា ៣៨:៣)។ ពួកមន្ត្រីខ្លះរបស់ស្តេចសេដេគាក៏បានទាមទារឲ្យគេប្រហារជីវិតហោរាយេរេមា ព្រោះពួកគេអះអាងថា ពាក្យសម្ដីរបស់គាត់កំពុងតែបំបាក់ទឹកចិត្តពួកទាហាន(ខ.៤)។ ស្តេចក៏ព្រមតាមពួកគេ ហើយគេក៏បានយកខ្សែសំរូតគាត់ ចុះទៅក្នុងគុកងងឹតដែលមានសុទ្ធតែភក់(ខ.៦)។ នៅពេលដែលមន្រ្តីម្នាក់ទៀតរបស់ស្តេច ដែលជាសាសន៍ដទៃ បានជួយរកខុសត្រូវឲ្យលោកយេរេមា ដោយលើកឡើងថា អ្វីដែលពួកមន្រ្តីផ្សេងទៀតបានប្រព្រឹត្តចំពោះគាត់ គឺជាការអាក្រក់ជួរជាតិណាស់ ស្តេចសេដេគាក៏បានដឹងថា ទ្រង់បានធ្វើខុសមកលើគាត់ ហើយក៏បានបង្គាប់លោក…
Read article