July 15, 2024

You are here:
ព្យាយាម​ក្នុង​ការ​អធិស្ឋាន

កូល៉ុស ៤:២-៦,១២-១៣ ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ​។ កូល៉ុស ៤:២ ថ្ងៃ​មួយ ដូន​ចាស់​ម្នាក់​បាន​ប្រាប់ លោក​លូ(Lu) ជា​មិត្ត​ភក្តិ​ខ្ញុំ​ថា “ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក៥០ឆ្នាំ​ហើយ”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​មើល​មុខ​ដូន​ចាស់ ដោយ​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​។ កាល​នោះ មិត្ត​ភក្តិ​ខ្ញុំ​ទៅលេង​ភូមិ​មួយ នៅ​ប្រទេស​ប៊ុលហ្ការី ជា​កន្លែង​ដែល​ឪពុក​គាត់​បាន​ចម្រើន​វ័យ​ធំឡើង ហើយ​បាន​ចាក​ចេញ ក្នុង​វ័យ​ជំទង់​។ ដូន​ចាស់ ជា​អ្នកជឿ​ព្រះយេស៊ូវ ជា​អ្នក​ជិត​ខាង​របស់​តាយាយ​របស់​លោក​លូ​។ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​លោក​លូ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា លោក​លូ​បាន​ចាប់​កំណើត ក្នុង​ប្រទេស នៅ​ឯនាយ​សមុទ្រ​។ សព្វថ្ងៃ​នេះ ប្រហែល​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយមក លោក​លូ​បាន​ឈាន​ចូល​លេង​ភូមិ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួញ​របស់​គាត់ ហើយ​គាត់​ក៏បាន​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម​នៅ​ទីនោះ អំពី​សេចក្តី​ជំនឿ​របស់​គាត់​។ លោក​លូ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេល​គាត់​ជិត​ឈាន​ចូល​ដល់វ័យ៣០ឆ្នាំ ហើយ​នៅពេល​ដែល​ដូន​ចាស់​ចូល​មក​ជិត​គាត់ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឥទ្ធិពល​នៃ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​ដូន​ចាស់ ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ​។ យើង​មិន​អាច​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​របស់​យើង​មាន​ឥទ្ធិពល​ប៉ុណ្ណា នៅ​លើ​ផែនដី​នេះ​ទេ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្គាប់​យើង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ”(កូល៉ុស ៤:២)។ កាល​សាវ័ក​ប៉ុល​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អ្នកជឿ​ក្នុង​ទីក្រុង​កូល៉ុស គាត់​ក៏បាន​សូម​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ដើម្បី​ឲ្យ​ព្រះអម្ចាស់ “បើក​ទ្វារ” ឲ្យ​គាត់​ផ្សាយ​ព្រះបន្ទូល…

Read article